BLACKPINK វ៉ាដាច់ Psy គ្រងតំណែង Channel YouTube ដែលមានអ្នកចូលទស្សនាច្រើនជាងគេ!

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីកូរ៉េល្បីឈ្មោះ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយទៀត ក្លាយជាក្រុមចម្រៀងដែល Channel YouTube មានចូលទស្សនាច្រើនជាងគេ នៅក្នុងប្រទេសកូរ៉េ។ ដោយ Channel YouTube របស់ក្រុម BLACKPINK មានចំនួនអ្នកចូលទស្សនាទាំងអស់ ជាង៧.២១៣ពាន់លាននាក់ ដែលបានវ៉ាដាច់កំណត់ត្រាចាស់របស់តារាចម្រៀងប្រុសល្បីឈ្មោះ Psy ដែលមានចំនួនអ្នកទស្សនាជាង៧.២០៩ពាន់លាននាក់។ កាន់តែពិសេសជាងនេះទៅទៀតគឺ BLACKPINK ទើបតែបង្កើត Channel YouTube របស់ខ្លួនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែទទួលការគាំទ្រ ស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។ យ៉់ាងណាមិញនេះបង្ហាញពីភាពជោគជ័យនៅលើវិថីសិល្បៈ សម្រាប់ស្រីស្រស់ទាំង៤រូប។ ម្យ៉ាងវិញទៀតក៏បានបង្ហាញឲ្យឃើញពី ការរីកដុះដាលរបស់វិស័យKPOPដូចគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖​
BLACKPINK
BLACKPINK
Psy
Psy
រូបភាពចំនួនអ្នកចូលទស្សនា
រូបភាពចំនួនអ្នកចូលទស្សនា