បែកធ្លាយ!! ជម្រើសជាតិប៊ែលហ្សិក Axel Witsel ប្រាប់មូលហេតុច្រានចោលសំណើរបស់ Man UTD

  • សុក្រ ២៣ សីហា, ២០១៩ ១៤:១៣
អាល្លឺម៉ង់៖ ខ្សែបម្រើរបស់ Borussia Dortmund កីឡាករ Axel Witsel​ បានទម្លាយឲ្យដឹងថាខ្លួនធ្លាប់បានបដិសេធសំណើក្នុងការផ្លាស់ទៅចូលរួមជាមួយ Manchester United។
កីឡាករAxel Witsel
លោក Jose Mourinho កាលពីនៅដឹកនាំ Man UTD ត្រូវបានគេដឹងថាបានព្យាយាមទាក់ទងទៅខ្សែបម្រើការពាររូបនេះ អំឡុងពេលគេកំពុងលេងនៅក្លិបចិន Tianjin Quanjian។ ហើយកីឡាករវ័យ ៣០ឆ្នាំរូបនេះក៏ទទួលស្គាល់ថា Man UTD ពិតជាបានទាក់ទងមកគេពិតមែន ប៉ុន្តែគេបានសម្រេចចិត្តមករួមរស់ជាមួយ Dortmund។
កីឡាករ Axel Witsel
ខ្សែបម្រើជម្រើសជាតិប៊ែលហ្សិកបានពន្យល់ហេតុផលដែលខ្លួនចូលរួមជាមួយ Dortmund និងមិនជ្រើសយក Manchester United យ៉ាងដូច្នេះថា៖ មិនត្រឹមតែប៉ុណ្ណោះ Axel Witsel ក៏បានប្រាប់ឲ្យដឹងទៀតថាលោក Jose Mourinho ក៏ធ្លាប់ចង់បានរូបគេផងដែរ អំឡុងពេលលោកនៅដឹកនាំ Real Madird៕
លោក Jose Mourinho