អ្នកណាថាមានកូនហើយ មិនអាចស្វីតបាន? Margie និងស្វាមី ដឹកដៃគ្នា ទៅសាងភាពផ្អែមល្ហែម នៅលើទឹកដីប្រទេសក្រៅ ចំថ្ងៃកំណើតតែម្ដង

អាមេរិក៖ អាចនិយាយបានថា តារាសម្ដែងស្រី Margie កំពុងតែ ធ្វើឲ្យហ្វេនៗ មិនតិចនាក់នោះទេ ច្រណែននឹងជីវិតគ្រួសារ ដ៏មានសុភមង្គលរបស់នាង ជាមួយស្វាមីដ៏សង្ហារ និងកូនភ្លោះដ៏គួរឲ្យស្រលាញ់ទាំង២នាក់។ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ មានដំណើរកម្សាន្ត ទៅលេងជាលក្ខណៈគ្រួសារ មើលទៅពោរពេញដោយ ភាពសប្បាយរីករាយ ក្រៃលែងខ្លាំងណាស់ ។ ប៉ុន្តែនៅពេលនេះផងដែរ Margie និងស្វាមី បានដឹកដៃគ្នា ទៅសាងភាពផ្អែមល្ហែម ស្ងាត់ៗតែ២នាក់ ដល់ទៅប្រទេសអាមេរិក​ទៀតផង។ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ដំណើរកម្សាន្តទៅប៉ែកអឺរ៉ុបលើកនេះ គឺចំថ្ងៃខួបកំណើតរបស់Margie  អាចថាជាកាដូដ៏មានន័យ ដែលស្វាមីជូនទៅឲ្យនាងហើយ។លើសពីនេះ គ្រាន់តែទៅដល់ភ្លាម ស្វាមីរបស់Margie ក៏បានSurprise​ នំខួបកំណើតដល់នាង  គឺទាំងពាក់កណ្ដាលយប់តែម្ដង។បន្ថែមពីនេះ បើមើលតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលMargieបានបង្ហោះ ឃើញថា គ្រាន់តែឃើញនំខេកតូច តែមានន័យពី ស្វាមីជាទីស្រលាញ់ភ្លាម ធ្វើឲ្យនាងរំភើប​ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ផងដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Margie និងក្រុមគ្រួសារ
Margie និងស្វាមីសំណព្វចិត្ត
Margie និងស្វាមីសំណព្វចិត្ត
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់