Navin កំពុងតែប្រឈមមុខនឹងផ្លូវច្បាប់ ក្រោយពេលរកឃើញថាហាងកែសម្ផស្សលោក បានប្រើប្រាស់ផលិតផលខុសច្បាប់ ដល់អតិថិជន

ថៃ៖ បន្ទាប់ពីរៀបការ និងមានកូនស្រីម្នាក់រួចមក តារាសម្ដែងខ្ពស់សង្ហា លោក Navin Tar ហាក់លែងសូវឃើញមានវត្តមាននៅក្នុងវិស័យសិល្បៈសម្ដែងដូចមុន ប៉ុន្តែបែរជាលេចមុខនៅក្នុងវិស័យមុខជំនួញជាច្រើន ជាមួយនឹងភរិយារបស់លោកវិញ។យ៉ាងណាមិញ បើគិតមកទល់នឹងសព្វថ្ងៃ តារាសម្ដែងប្រុស​ លោក Navin Tar និងភរិយាជាទីស្រលាញ់របស់លោក ក៏កំពុងតែគ្រប់គ្រងហាងកែសម្ផស្សជាច្រើនសាខាទូទាំងប្រទេសថៃ និងប្រទេសម៉ាឡេស៊ីផងដែរ។ដោយឡែក ស្របពេលមុខជំនួញហាងកែសម្ផស្សរបស់តារាប្រុសរូបនេះ ក៏កំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជន ក៏ដូចជាតារាថៃល្បីៗជាច្រើនរូបផងនោះ ក៏ស្រាប់តែថ្មីៗនេះ សមត្ថកិច្ចបានរកឃើញផលិតផលខុសច្បាប់មួយចំនួនធំ ដែលប្រើប្រាស់ក្នុងសេវាកម្មប្រចាំថ្ងៃ នៅក្នុងហាងរបស់តារាប្រុសរូបនេះ ដែលអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងន់ទៅថ្ងៃមុខ។ជាមួយគ្នានេះដែរ ដោយយោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា តារាសម្ដែង​ លោក Navin Tar និងភរិយារបស់លោក បានកំពុងតែស្ថិតក្នុងការតាមដានស្រាវជ្រាវបន្ថែម ប្រសិនមានអតិថិជនណាម្នាក់បានទទួលផលប៉ះពាល់ ពីសេវាកម្មណាមួយក្នុងហាងមួយនេះ ពួកគេទាំងពីរនឹងត្រូវជាប់ពន្ធនាគាររយៈពេល៥​ទៅ៦ឆ្នាំ ប៉ុន្តែប្រសិនបើគ្មានក៏នឹងត្រូវពិន័យជាទឹកប្រាក់ចំនួន៣លាន ៦សែនបាត និងផ្អាកដំណើរការអាជីវកម្មមួយនេះ រយៈពេល៦ខែផងដែរ៕
Navin Tar
Navin Tar
Navin Tar និងគ្រួសារ
Navin Tar
Navin Tar​ និងភរិយា
តារាស្រីខ្លះៗ ដែលធ្លាប់ទទួលសេវាកម្ម
ការស្រាវជ្រាវរកឃើញផលិតផលខុសច្បាប់
ការស្រាវជ្រាវរកឃើញផលិតផលខុសច្បាប់