ក្រោយពីមើលចិត្តថ្លើមគ្នារាប់ឆ្នាំ ពេលនេះJustin និងអនាគតភរិយា សម្រេចចិត្តចូលរោងការហើយ

បរទេស៖ ជឿជាក់ថា​ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី រឿងរ៉ាវស្នេហារវាង តារាចម្រៀងប៉ុប លោក Justin Bieber និងគូដណ្ដឹងនាង Hailey Baldwin រួចមកហើយ ថាគូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែម គួរឲ្យច្រណែន កម្រិតណា។លើសពីនេះ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យហ្វេនៗជាច្រើន បានទន្ទឹងរង់ចាំមើលថ្ងៃដែលJustin សម្រេចចិត្តដឹកដៃ គូស្នេហ៍ចូលរោងការ យ៉ាងអន្ទះសារ។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយអំពី ដំណឹងថ្ងៃខែច្បាស់លាស់នៃ ពិធីមង្គលការរបស់ Justin និង Hailey ដែលនឹងធ្វើឡើង នៅថ្ងៃទី៣០ខែកញ្ញា ក្នុងពេលឆាប់ៗនេះហើយ។ អ្វីដែលពិសេសនោះគឺ តាមរយៈរូបភាពធៀបការមួយន្លឹករបស់Justin មានភាពគួរឲ្យចាប់អារម្មណ៍ជាងគេត្រង់ មានការបង្កើតឡើងដាក់ជា រូបគំនូរជីវចល អមដោយអត្ថន័យថា៖បន្ថែមពីនេះ ពិធីមង្គលការរវាង Justin Bieber និងនាង Hailey Baldwin គ្រោងនឹងប្រព្រឹត្តនៅលើឆ្នេរសមុទ្រ យ៉ាងរ៉ូមែនទិក ក្រោមការរៀបចំពី អ្នកល្បីល្បាញមួយរូបរបស់ Kadarshian និង Katy Perry ទៀតផង។ ដូច្នេះ ជឿជាក់ថា ពិធីដ៏មានន័យក្នុងជីវិតរបស់អនាគតគូស្វាមីភរិយានេះច្បាស់ជា មានអ្វីពិសេស និងប្លែកភ្នែកជាមិនខាន៕
Justin Bieberនិងនាង Hailey Baldwin
Justin Bieberនិងនាង Hailey Baldwin
Justin Bieberនិងនាង Hailey Baldwin
ធៀបការរបស់ Justin និងអនាគតភរិយា