អីយ៉ា! ឆ្លៀតពេលវិស្សមកាល Suga និង Jin បណ្តើរគ្នាទៅស្ទូចត្រី យ៉ាងមានក្តីសុខ!

កូរ៉េខាងត្បូង៖ ក្រោយពីទទួលបានភាពជោគជ័យយ៉ាងជោគជាំនៅលើឆាកអន្តរជាតិ ទីបំផុតក្រុមចម្រៀងបុរសល្បីឈ្មោះលំដាប់ពិភពលោក BTS ទទួលបានការអនុញ្ញាតិ ឲ្យឈប់សម្រាកដើរលេងវិស្សមកាលលំហែកាយយ៉ាងសប្បាយចិត្ត រយៈពេល ២ខែពេញ មុននឹងត្រលប់មកធ្វើការងារ នៅលើវិថីសិល្បៈបន្តទៅទៀតនៅចុងឆ្នាំ២០១៩ ខាងមុខនេះផងដែរ។ជាការពិតណាស់ ជាក់ស្តែងក៏ដូចជាកាលពីថ្មីៗនេះផងដែរ គេសង្កេតឃើញថា សមាជិកពីររូបរបស់ BTS គឺSuga និង Jin បានបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ពួកគេ ដោយក្នុងអំឡុងពេលវិស្សមកាលនេះ ពួកគេបានចំណាយបណ្តើរគ្នាទៅស្ទូចត្រីកម្សាន្តនៅលើផ្ទៃសមុទ្រ យ៉ាងមានសេចក្តីសុខ។តួយ៉ាង ដូចជារូបថតជាច្រើនដែលពួកគេបានបង្ហោះនៅលើ គណនី Twitter ដូច្នោះដែរ គឺបានឲ្យឃើញថា ក្រៅពីមានទេពកោសល្យផ្នែករាំច្រៀងហើយ Jin និង Suga ថែមទាំងមានស្នាដៃល្អ ពូកែខាងផ្នែកស្ទួចត្រីមិនណយថែមទៀតផង ដោយតាមរយៈរូបនេះខាងក្រោមនេះ Jin និង Suga ស្ទូចបានត្រីយ៉ាងច្រើន និងសុទ្ធសឹងតែជាត្រីធំៗថែមទៀតផងដែរ។ដោយឡែក មិនថាយ៉ាងណា អ្នកគាំទ្រជាច្រើន ក៏បានជូនពរឲ្យតារាចម្រៀងប្រុសទាំង៧ដួងនេះ ចំណាយពេលដើរលេងវិស្សមកាល បានយ៉ាងសប្បាយរីករាយ និងបានធ្វើអ្វីដែលខ្លួនចង់ធ្វើ មុនពេលត្រឡប់មកជួបមុខអ្នកគាំទ្រវិញជាថ្មីម្តងទៀតផងដែរ៕
Suga និង Jinនាំគ្នាមកស្ទូចត្រី
Suga និង Jinនាំគ្នាមកស្ទូចត្រី
Suga និង Jinនាំគ្នាមកស្ទូចត្រី
Suga និង Jinនាំគ្នាមកស្ទូចត្រី