Davikah ទទួលស្គាល់ទំនាក់ទំនងលែងដូចមុន ក្រោយពេល Namtan បានបង្ហោះសារមួយថាចំៗឲ្យនាង

ថៃ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចហើយថា កាលពីជាង១សប្ដាហ៍មុននេះ នៅលើគណនីរបស់ តារាសម្ដែងស្រី កញ្ញា Namtan បានបង្ហោះសារមួយថាឲ្យចំៗ ទៅលើ តារាស្រី កញ្ញា Davika ប៉ុន្តែបន្ទាប់មកនាងបែរជាចេញមុខថាមានអ្នកHack គណនីរបស់នាងទៅវិញ។យ៉ាងណាមិញ ដោយយោងតាមរយៈការផ្ដល់បទសម្ភាសន៍នាថ្ងៃម្សិលមិញនេះ តារាសម្ដែងស្រី កញ្ញា​ Davikah បានទទួលស្គាល់ថាខ្លួនពិតជាមានការអន់ចិត្តបន្តិចបន្តួចដែរ ព្រោះថាបើទោះបីរឿងមួយនេះ ដូចដែលតារាស្រី កញ្ញា Namtan ដែលជាសិស្សប្អូន បានចេញមុខមកបកស្រាយក៏ពិតមែនក៏ដោយ ក៏គួរតែតារាស្រីដែលជាសិស្សប្អូនរូបនេះ មកសុំទោសនាងចំពោះរឿងដែលកើតឡើង ឲ្យនាងអស់ការសង្ស័យក្នុងចិត្តផងដែរ ប៉ុន្តែមកទល់នឹងពេលនេះគឺគ្មានសូម្បីតែការទាក់ទងខលមកនិយាយនឹងរូបនាងម្ដងណាឡើយ។ជាមួយគ្នានេះដែរ មហាជនក៏បានគិតថាទំនាក់ទំនងទៅថ្ងៃមុខរបស់តារាសម្ដែងស្រី កញ្ញា Davikah និងតារាសម្ដែងស្រី កញ្ញា Namtan ប្រហែលជាអាចនឹងឈានដល់ការមើលមុខគ្នាមិនចំក៏ថាបាន ប្រសិនបើ Namtan នៅតែមិនទាន់បានបង្ហាញពីទំនួលខុសត្រូវរបស់ខ្លូន ចំពោះរៀមច្បងទៅលើរឿង ដែលកើតឡើងដោយអចេតនាមួយនេះផងដែរ៕
Davikah
Davikah
Namtan
Namtan
Namtan
Davikah និង Namtan