មកជួបអ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ជាង៨០ស្ដង់ សម្រាប់ថ្ងៃពិសេសអ្នកនៅថ្ងៃទី០៧-០៨ កញ្ញានេះ ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤!

  • សៅរ៍ ២៤ សីហា, ២០១៩ ០៩:៤៤
ភ្នំពេញ៖ រដូវកាលអាពាហ៍ពិពាហ៍ខិតជិតមកដល់ហើយ សម្រាប់គូស្នេហ៍ដែលមានគំរោងរៀបចំមង្គលការគួរតែចាប់ផ្ដើមស្វែងរកសេវាកម្ម និងផលិផលផ្គត់ផ្គង់ពាក់ព័ន្ធទុកជាមុន ដើម្បីជ្រើសរើសសេវាកម្មដែលមានគុណភាព តម្លៃល្អស្របទៅតាមចំណង់ចំណូលចិត្ដ និន្នាការ និងទំហំថវិការ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់គូស្នេហ៍ថ្មីៗ បានយល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យជាមួយនឹងខ្ទង់ចំណាយឆ្លាតវៃ និងចំនេញពេលវេលា ក្រុមហ៊ុនអនុស្សាបានរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ នៅថ្ងៃទី០៧-០៨ កញ្ញា ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ១០ព្រឹក-៩យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤នេះ​ នឹងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដែលបម្រើសេវាកម្មពាក់ព័ន្ធនឹងការរៀបចំអាពាហ៍ពិពាហ៍ប្រមាណជាង៨០ស្ដង់ ដែលនឹងរួមគ្នាតាំងបង្ហាញកញ្ចប់សេវាកម្ម និងផលិតផលថ្មីៗរបស់ខ្លួន ដើម្បីផ្ដល់ជាជម្រើសកញ្ចប់សេវាកម្ម និងការថែមជូនពិសេសៗជាច្រើនដល់គូស្នេហ៍ថ្មីៗ។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
សម្រាប់គូស្នេហ៍ដែលមិនទាន់បានជ្រើសរើសអ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ អាចមកយល់ដឹងបន្ថែមពីគុណភាព តម្លៃរបស់កញ្ចប់សេវាកម្មពីក្រុមហ៊ុនធំៗដូចជា៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សណ្ឋាគារហ៊ីម៉ាវ៉ារី ស្រាវីស្គីJack Daniels សម្អាងការពិធីមង្គល ក្រុមហ៊ុនថតរូប Avintage Studio ក្រុមហ៊ុនថតរូប L-Sopheak ក្រុមហ៊ុនថតរូប MOCO ក្រុមហ៊ុនថតវីដេអូ Best Solution ហាងតុបតែងផ្កានិរន្តន៍ សុងស៊ុនផ្កាស្រស់ ក្រុមហ៊ុនE&M Catering, Dream Catering, ហាងនស២រ ស្រាទំពាំងបាយជូរPenfolds ហាងកាត់សម្លៀកបំពាក់នារសាថែមទៀតផង។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
បន្ថែមពីនោះ ការរៀបចំគំរោងហិរញ្ញវត្ថុជារឿងសំខាន់សម្រាប់មង្គលការ ដើម្បីកុំឱ្យថ្ងៃល្អរបស់អ្នកក្លាយជាសំពាធហិរញ្ញវត្ថុនៅថ្ងៃក្រោយ ធនាគារពាក់ព័ន្ធល្បីៗដូចជា៖ ធនាគារកាណាឌីយ៉ា ធនាគារCIMB និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល នឹងចូលរួមផ្ដល់ការប្រឹក្សាយោបល់ពីកម្ចី និងគណីសន្សំសម្រាប់គូស្នេហ៍ថ្មីៗថែមទៀតផង។ មិនតែប៉ុណ្ណោះក៏មានការចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធល្បីសម្រាប់ផ្គត់ផ្គត់សម្ភារៈក្នុងការរស់នៅទៅកាន់គូស្វាមីភរិយាថ្មី ពីគ្រឿងសង្ហារឹមម៉ាក Ashley មកពីអាមេរិក រថយន្ដ MG របស់អង់គ្លេសជាដើម។ កុំភ្លេចនាំគូស្នេហ៍របស់អ្នកចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ និងជ្រើសរើសកញ្ចប់សេវាកម្មអាពាហ៍ពិពាហ៍សម្រាប់ថ្ងៃពិសេសរបស់អ្នកនាថ្ងៃចុងសប្ដាហ៍ ជាមួយនឹងកញ្ចប់បញ្ចុះតម្លៃពិសេសៗ និង​ឱកាសទទួលបានកាដូជាង៥០រង្វាន់ថែមទៀតផង​។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹម Ashley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី ធនាគារកាណាឌីយ៉ា Jack Daniels និងBest Solution​ ។ ទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ តាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុកពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events