រូបថ្មីប៉ុន្មានសន្លឹកពី Taew ធ្វើឲ្យហ្វេនៗលាន់មាត់គ្រប់គ្នា ព្រោះតែនាងស្គមខ្លាំងពេកគ្មានរាងរៅសោះ!

ថៃ៖ មួយរយៈក្រោយនេះ តារាសម្តែងស្រីមុខស្រទន់នាង Taew Natapohn ត្រូវបានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនូវរូបរាងរបស់នាង ព្រោះនាងហាក់ដូចជាស្រកទម្ងន់ខ្លាំងខុសពីធម្មតា។ ទៀតសោត ហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់អ្នកខ្លះគិតថា តើ Taew មានជំងឺមែនទេទើបរូបរាងប្រែប្រួលដល់ថ្នាក់នេះ? ប៉ុន្តែតារាស្រីរូបនេះតែងតែព្យាយាមចេញមកបកស្រាយថា នាងគ្មានជំងឺអ្វីទេ ហើយមូលហេតុដែលនាងស្គមខុសធម្មតានោះ ព្រោះតែពេលនេះនាងកំពុងផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង ដើម្បីឲ្យរាងកាយ និងសាច់ដុំបានរឹងមាំតែប៉ុណ្ណោះ។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ Taew បានបង្ហោះរូបចំនួនពីរសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់នាង។ ដោយរូបទាំងពីរមើលទៅឃើញថា នាងកាន់តែស្គមជាងមុនទៅទៀត គ្មានរាងគ្មានរៅទាល់តែសោះ។យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះភា្លម ហ្វេនៗបានចូលទៅ Comment នៅក្នុងរូបនោះគ្រប់ៗគ្នា។ ដោយពួកគេបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាថាឯអ្នកខ្លះទៀតនិយាយថា ចង់ជ្រាបច្បាស់ថា រូបរាងរបស់ Taew ស្គមជាងមុនយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង