គួរឲ្យស្រលាញ់អីយ៉ាងនេះ! នៅ សូនីតា ស្លៀកពាក់តុបតែងឲ្យកូនប្រុសតូច ឃើញហើយគួរឲ្យក្នាញ់!

ភ្នំពេញ៖ អាចនិយាយបានថា តាំងពីតារាសម្ដែងស្រី និងជាពិធីការិនីអ្នកនាង នៅ សូនីតា សម្រាលកូនរួចមក គេសង្កេតឃើញថា មានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់ទស្សនិកជនដែលជាហ្វេនគាំទ្ររបស់នាង។យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមក៏មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផងដែរ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង និងជាពិធីការិនី អ្នកនាង នៅ សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងកូនប្រុសពូជរបស់អ្នកនាង។ ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ អ្នកនាង នៅ សូនីតា បានតុបតែងស្លៀកពាក់ឲ្យកូនប្រុសរបស់អ្នកនាង មើលទៅពិតជាស្អាត និងគួរឲ្យស្រលាញ់តែម្ដង ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន ឃើញហើយក្នាញ់នឹងកូនប្រុសរបស់នាងជាខ្លាំង។ គួរឲ្យដឹងផងដែរថា ការថតរូបភាពលើកនេះ របស់កូនប្រុសអ្នកនាង នៅ សូនីតា គឺគ្រាន់តែជាការថតរូបទុកជាអនុស្សាវរីយតែប៉ុណ្ណោះ៕ទស្សនារូបភាពខាងក្រោម៖ 
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
កូនប្រុស នៅ សូនីតា
កូនប្រុស នៅ សូនីតា
កូនប្រុស នៅ សូនីតា
កូនប្រុស នៅ សូនីតា
កូនប្រុស នៅ សូនីតា