វត្តមានរបស់ J Hope សមាជិក BTS នៅឯព្រលានយន្តហោះ បានធ្វើឲ្យហ្វេនស្រីៗ ជ្រួលជ្រើមមិនស្ទើរនោះទេ

កូរ៉េខាងត្បូង៖ បើនិយាយពី ក្រុមតារាកូរ៉េបុរស ដែលកំពុងពេញនិយមខ្លាំង ប្រិយមិត្តប្រាកជជានឹកឃើញដល់ក្រុម BTS ជាក់ជាមិនខាន ដែលសមាជិកទាំងអស់ក្នុងក្រុមនេះ ប្រកបដោយរូបសម្បត្តិខ្ពស់សង្ហា មិនចាញ់គ្នាប៉ុន្មាននោះទេ។ ក្នុងនោះដែរ សមាជិក BTS ទាំងអស់ ធ្វើឲ្យហ្វេនស្រីៗ បានឈ្លក់វង្វេងជាមួយនឹងការលេងខ្លួន មើលទៅបានស្អាតសង្ហា និងប្លែកភ្នែកគ្រប់គ្នាតែម្ដង។ជាក់ស្ដែង កាលពីមិ្សលមិញ J-HOPE ដែលជាសមាជិកម្នាក់ ក្នុងក្រុម K-Pop នេះ បានបង្ហាញវត្តមាននៅឯព្រលានយន្តហោះ Incheon ប្រទេសកូរ៉េ បន្ទាប់ពីមានដំណើរកម្សាន្ត ផ្ទាល់ខ្លួនមួយទៅប្រទេសអាមេរិក។ រាល់ពេលដែលតារាប្រុសរូបនេះ នៅទីសាធារណៈម្ដងៗ តែងតែមានស្ទាយ៍សម្លៀកបំពាក់ប្លែកៗនិងទាក់ទាញអារម្មណ៍ទស្សនិកជនជានិច្ច។ លើកនេះក៏មិនខុសពីរាល់ដងដែរ J-HOPE បានលេងស្ទីល ជាមួយអាវខូវប៊យ ចំហឡេវ បញ្ចេញសាច់ខ្ចី បូករួមនឹងខោជើងខ្លី យ៉ាងសាមញ្ញ ធ្វើឲ្យហ្វេនៗនៅទីនោះឃើញហើយ សឹងតែភ្លឹកស្មារតី និងមិនសរសើរមិនបាននោះទេ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
J-HOPE
J-HOPE
J-HOPE
រូបរាងរបស់J-HOPE នៅព្រលានយន្តហោះ
រូបរាងរបស់ J-HOPE នៅព្រលានយន្តហោះ
រូបរាងរបស់ J-HOPE នៅព្រលានយន្តហោះ