និយាយថាបែកគ្នាហើយ រាប់អានត្រឹមមិត្តភក្តិប៉ុណ្ណោះ ប៉ុន្តែ Aum និងអតីតសង្សារ ដើរលេងជាមួយគ្នា ស្វីតជាងគូស្នេហ៍ទៀត!

ម៉ាល់ឌីវ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាសម្តែងជួរមុខ Aum Patchrapa បានចែកផ្លូវគ្នាជាមួយកំលោះហាយសូ​លោក Pok បន្ទាប់ពីពួកគេទាក់ទងគ្នាមិនទាន់បានប៉ុន្មានខែផង។ យ៉ាងណាមិញ​ ទោះបីជាមិនមានឈ្មោះជាសង្សារនឹងគ្នាតទៅទៀតក៏ពិតមែន ប៉ុន្តែ Aum បានចេញនិយាយជាសាធារណៈថា នាងនិងលោក Pok នៅតែរក្សាទំនាក់ទំនងនេះ និងរាប់អានគ្នាជាមិត្តល្អដដែល។ ចាប់តាំងពីពេលនោះមក ពួកគេទាំងពីរក៏បានលេចមុខព្រមគ្នានៅក្នុងកម្មវិធីជារឿយៗ ដោយអ្នកគាំទ្រគិតថា ពូកគេជាមិត្តភក្តិនឹងគ្នាពិតមែន។ ប៉ុន្តែក្រោយមកអ្នកគាំទ្រចាប់ផ្តើមសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ព្រោះ Aum និង Pok ហាក់ដូចជាជិតស្និទ្ធនឹងគ្នាលើសពីពាក្យមិត្តភក្តិ។ ជាក់ស្តែង ថ្មីៗនេះ Aum​ បាននាំតារាសម្តែងស្រី Pooklook និង May ដែលជាមិត្តភក្តិជិតស្និទ្ធទៅធ្វើលំហែកាយនៅឯម៉ាល់ឌីវជុំគ្នា។ ប៉ុន្តែអ្វីដែលធ្វើឲ្យកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងដំណើរកម្សាន្តនោះស្រាប់តែលេចមុខលោក Pok ផងដែរ ហើយលោកថែមទាំងបានថតវីដេអូជាមួយ Aum យ៉ាងផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោងទៀតផង។ ក្រោយពីបានឃើញបែបនេះភ្លាម​ អ្នកគាំទ្រពិតជាចង់ឲ្យពួកគេត្រលប់មកត្រូវរូវគ្នាវិញខ្លាំងណាស់ ហើយប្រសិនបើមានឱកាសបានរៀបការជាមួយគ្នាទៀតកាន់តែល្អ៕ សូមទស្សនារូបភាពខាងក្រោម៖
AumPatchrapa
AumPatchrapa
Pok
Pok
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
Aum និង Pok