ពិតទេ? ជុំ លីណូ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថចាប់វាយខ្នោះទាំងព្រឹក

ភ្នំពេញ៖ ជឿជាក់ថា​ ​ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់ អំពីតារាចម្រៀងប្រុស មានទឹកដមផ្អែមស្រទន់ និងនិយមក្បាច់រាំ បែបក្រមិចក្រមើម លោក​ ជុំ លីណូ រួចមកហើយ។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ក្រោយពីបែកធ្លាយ រូបថតប៉ុន្មានសន្លឹក ជាមួយនឹងខ្នោះដៃទាំងព្រឹក​តែម្ដង។ ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Chan Chhean បានបង្ហោះរូបភាពរបស់ ជុំ លីណូ ៣សន្លឹក ក្នុងទិដ្ឋភាពចាប់វាយខ្នោះ ពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ២រូប ថែមទាំងប្រកបដោយទឹកមុខ​ភ័យស្លេកស្លាំង គួរឲ្យអាណិតទៀតផង។លើសពីនេះ លោក Chan Chhean បានសរសេរអមជាមួយសារ មានអត្ថន័យថា៖ប៉ុន្តែយ៉ាងណាមិញ គេមិនទាន់ដឹងថា សកម្មភាពចាប់ខ្លួន ជុំ លីណូ ពេលនេះ ជាការសម្ដែងក្នុង MV បទចម្រៀងថ្មីរបស់លោក ឬក៏រឿងនេះពិតប្រាកដនោះទេ។ ដោយហ្វេនៗទាំងអស់ បានបញ្ចេញអារម្មណ៍ មិនជឿថា តារាប្រុសដ៏ស្លូតបូតរូបនេះ ធ្វើទង្វើគួរឲ្យស្អប់ខ្ពើមបែបនេះនោះទេ៕
លោក​ ជុំ លីណូ
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន