ពិតអត់? ល្បីថា Gilberto Silva វីរបុរស Arsenal នឹងមកស្រុកខ្មែរ នៅដើមខែកញ្ញា ខាងមុខនេះ?

  • សៅរ៍ ២៤ សីហា, ២០១៩ ១៣:៤៧
ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់វីរបុរសល្បីល្បាញរបស់ក្រុមកាំភ្លើងធំ​ Arsenal លោក Gilberto Sivla ដែលជាកីឡាករមានជំនាញពិសេស ពោលគឺអាចលេងបាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០០២ ផងដែរ។អ្វីដែលកាន់តែធើ្វឲ្យរូបគេ ត្រូវបានមនុស្សជាច្រើននៅលើពិភពលោកស្គាល់នោះ​ គឺ Gilberto Sivla បានក្លាយជាសមាជិកម្នាក់ ដែលបានបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal  ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ ។ តាមរយៈអ្នកគាំទ្ររបស់ Arsenal ប្រចាំស្រុកខ្មែរ "Arsenal Cambodia Fan Club" ជាច្រើននាក់កំពុងរង់ចាំយ៉ាងអន្ទះសារ ក៏ដូចជារង់ចាំព័ត៌មានច្បាស់ការពីគោលបំណងរបស់ក្លឹប Arsenal និងវីរបុរស Gilberto Silva ផងដែរ៕
អ្នកគាំទ្ររបស់ Arsenal ប្រចាំស្រុកខ្មែរ"Arsenal Cambodia Fan Club"
កីឡាករGilberto Sivla
ក្លឹបកាំភ្លើងធំ​ Arsenal
កីឡាករ Gilberto Sivla
កីឡាករ Gilberto Sivla
ក្រុមកាំភ្លើងធំ​ Arsenal ទទួលបានពានកាលពីពេលកន្លងទៅ