អតីតវីរបុរស Arsenal ម្នាក់ នឹងមកស្រុកខ្មែរក្នុងគោលបំណងអស្ចារ្យបំផុត នាពេលដ៏ខ្លីខាងមុខនេះ!

  • អាទិត្យ ២៥ សីហា, ២០១៩ ០៨:០០
ភ្នំពេញ៖ វីរបុរសល្បីល្បាញរបស់ក្រុមកាំភ្លើងធំ​ Arsenal លោក Gilberto Sivla នឹងធើ្វដំណើរមកកាន់ស្រុកខ្មែរ នាដើមខែកញ្ញា​ ខាងមុខនេះ ក្នុងគោលបំណងចុះកិច្ចព្រមព្រៀងក្លាយជាដៃគូផ្លូវការ ក្រុមហ៊ុនស្រាបៀរ GANZBERG ។
ក្លឹបកាំភ្លើងធំ​Arsenal
Gilberto Silva ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញពិសេស ពោលគឺអាចលេងបាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០០២ ផងដែរ។
កីឡាករ Gilberto Silva
អ្វីដែលកាន់តែធើ្វឲ្យរូបគេត្រូវបានមនុស្សជាច្រើននៅលើពិភពលោកស្គាល់នោះ​ គឺ Gilberto Sivla បានក្លាយជាសមាជិកម្នាក់ដែលបានបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal  ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ ។
ក្រុមកាំភ្លើងធំ​ Arsenal ទទួលបានពានកាលពីពេលកន្លងទៅ
តាមរយៈកិច្ចព្រមព្រៀងនេះ នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនៅសណ្ឋាគារសុខាភ្នំពេញ​ នៅថ្ងៃទី ៧ កញ្ញា ២០១៩ ដែលក៏មានការចូលរួមពីសំណាក់តំណាងក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ជាពិសេសវត្តមានកំពូលវីរបុរសបាល់ទាត់ លោក Gilberto Silva និងក្រុមហ៊ុនស្រាបៀរ GANZBERG ។ ជាងនេះទៅទៀតកិច្ចព្រមព្រៀងផ្លូវការនេះ នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់​ទាត់នៅប្រទេសខ្មែរផងដែរ៕
ក្លឹបកាំភ្លើងធំ​ Arsenal
កីឡាករ Gilberto Silva
កីឡាករ Gilberto Silva
កីឡាករ Gilberto Silva