លម្អិតពីកិច្ចព្រមព្រៀងរវាងក្លឹបកាំភ្លើងធំ Arsenal មកចាប់ដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG!

  • សៅរ៍ ២៤ សីហា, ២០១៩ ១៦:២៣
ភ្នំពេញ៖ ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal បាននឹងកំពុងចុះកិច្ចព្រមព្រៀង ដើម្បីក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG។តាមរយៈកិច្ចព្រមព្រៀងនេះ នឹងរៀបចំឡើងក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនៅ សណ្ឋាគារសុខាភ្នំពេញ​ នៅថ្ងៃទី ៧ កញ្ញា ២០១៩ ដែលចូលរួមពីសំណាក់តំណាងក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ជាពិសេសវត្តមានកំពូលវរបុរសបាល់ទាត់លោក Gilberto Silva និងក្រុមហ៊ុនស្រាបៀរ GANZBERG។ ជាងនេះទៅទៀតកិច្ចព្រមព្រៀងផ្លូវការនេះ នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់​ទាត់នៅប្រទេសខ្មែរផងដែរ។គួរបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញកាំភ្លើងធំ Arsenal ឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប ដែលមានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ដែលផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection​ ​ប្រដូចនឹងពាក្យពេចន៍ដ៏មានន័យថា “GANZBERG គុណភាពស្រាបៀរកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”
ក្លឹបកាំភ្លើងធំ Arsenal
ក្លឹបកាំភ្លើងធំ Arsenal
ក្លឹបកាំភ្លើងធំ Arsenal
ក្លឹបកាំភ្លើងធំ Arsenal
ក្លឹបកាំភ្លើងធំ Arsenal