រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ


ភ្នំពេញ៖​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូលនិងចែកចាយផ្តាច់មុខរថយន្តFord នៅកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ecosport ស៊េរីថ្មី២០២០ ដែលមានទីតាំងនៅដឹព្រេមៀសេនធ័រសែនសុខ(ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី- អ៊ីអន២) កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩។ រថយន្តFord EcoSport 2020 ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុខភាពបំផុតនៅលើផ្លូវនេះដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅ ភាពរំញ័រនិងការរលាក់នៅពេលបើកបរ។កាន់តែពិសេស Ford Ecosport 2020 ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀតនិងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើន សម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Ecosport 2019 នោះរួមមានដូចជាបច្ចេកវិទ្យាSYNC 3 និងអេក្រង់ Touch Screen 8 អ៊ីញ, កាមេរ៉ាជំនួយចូលចតនិងអាចZoom បាន, ផ្នែកខាងក្រៅនិងខាងក្នុងរចនាថ្មីស្រឡាងយ៉ាង ស្រស់ស្អាត, ចង្កៀងមុខភ្លឺច្បាស់ល្អជាមួយនឹងភ្លើងLED បំភ្លឺពេលថ្ងៃនិងហ្វាកូដអូតូ, សេនសឺ ៨គ្រាប់ខាងមុខនិងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វាំង​ ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល, បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, ចង្កូតបូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ, ប្រអប់ត្រជាក់និងកន្លែងដាក់ឥវ៉ាន់២៥កន្លែង និងមានពោងសុវត្ថិភាពចំនួន៦។
រថយន្តFord Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
ក្រុមវិស្វកររថយន្ត Ford ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសម្លេងរំខាន ដូចជាសម្លេងពេលបើកលើផ្លូវសម្លេងខ្យល់ និងសម្លេងម៉ាស៊ីនជាដើមដែលជាកត្តាធ្វើឲ្យមានសម្លេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់110 km/h ក៏មិនមានសម្លេងរំខានខ្លាំងដែរ។លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា៖
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
សម្រាប់ការបើកបរលើផ្លូវរលាក់ក៏បង្កឲ្យមានសម្លេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួរថយន្តបានរចនាថ្មីកាត់បន្ថយសម្លេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មីកាត់បន្ថយភាពរលាក់រួមជាមួយនឹងសម្បកកង់ថ្មីមិនបង្កើតឲ្យមានសម្លេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់កាត់បន្ថយសម្លេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសម្លេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អនិងកាត់បន្ថយកម្តៅក្នុងរថយន្ត។ក្រុមហ៊ុន Ford ក៏បានកែច្នៃតួរថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈAerodynamics(មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford Ecosport​ បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីនEcoboost ទំហំ1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃ ដែលមានទំហំម៉ាស៊ីនប៉ុនគ្នានិងកាត់បន្ថយការប៉ះពាល់ដល់ បរិស្ថានទៀតផង។លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌាបានមានប្រសាសន៍ថា៖
លោក ងន សាំង
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួលរួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើនរួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ FordEcosport ក៏មានផ្តល់ជម្រើសនៃពណ៌ជាច្រើនឲ្យជ្រើសរើស រួមមានដូចជាពណ៌ ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ៕
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ