ទិញផ្អក​ប្រហុក ត្រី​ប្រឡាក់ លក់​នៅផ្សារ​ ប្រឈមនឹងថ្នាំគីមី?

កាលពី​មុន​ប្រជាជន​ខ្មែរ​យើង​ចូលចិត្ត​ធ្វើ​ផ្អក ប្រហុក ឬ​ត្រី​ប្រឡាក់​ទុក​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​សម្រាប់​ឥឡូវ​វិញ ព្រោះតែ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ទើប​ធ្វើ​ឲ្យ​យើង​ច្រើន​តែ​ទិញ​គេ​ជំនួស​វិញ។ ចំណី​ដែល​ទិញ​គេ​ស្រាប់ មិន​សូវ​ល្អ​ដូច​យើង​ធ្វើ​ខ្លួនឯង​ឡើយ ទើប​ប្រជាជន​ខ្លាច​ប៉ះពាល់​ដល់​សុខភាព ព្រោះ​​តែង​ឃើញ​មាន​ព័ត៌មាន​ចុះផ្សាយ​ជា​ញឹកញាប់​ថា ខាង​​កាំ​កុងត្រូល​​តែង​រក​ឃើញ​អាហារ​ផ្អាប់​ទាំង​នោះ មាន​ផ្ទុក​សារធាតុ​គីមី​មួយ​ចំនួន។បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ពន្យល់​ថា ប៉ុន្មាន​ឆ្នាំ​មុន​ពិនិត្យ​ឃើញ​មាន​ច្រើន តែ​សម្រាប់​ឥឡូវ​វិញ​លែង​សូវ​ឃើញ​ទេ។ សម្រាប់​អាហារ​ក្រៀម​ដែល​ពិនិត្យ​ឃើញ​មាន​សារធាតុ​គីមី គឺ​ពពួក​ត្រី​បបែល​ងៀត ដែល​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​រក្សា​ទុក​បាន​យូរ​មិន​ងាយ​ខូច។សម្រាប់​ពពួក​ផ្អក ប្រហុក ត្រី​ហើម ដែល​មាន​ជាតិ​គីមី ភាគច្រើន​ជា​ផលិតផល​នាំ​ចូល​មកពី​ប្រទេស​ជិតខាង ហើយ​ការ​នាំចូល ​ទម្រាំ​អាច​យក​មក​ដាក់​លក់​លើ​ទីផ្សារ​មាន​រយៈពេល​យូរ ដូចនេះ​ប្រសិនបើ​គ្មាន​ការ​ទុក​ដាក់​ត្រឹមត្រូវ អាច​នឹង​ឆាប់​ខូច។ បែប​នេះ​ហើយ​ទើប​គេ​ជ្រើសរើស​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ហ្វ័រម៉ាលីន ដែល​អាច​រក្សា​ទុក​បាន​យូរ និង​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឲ្យ​ស។ចំពោះ​រូបរាង​ចំណី​ផ្អាប់​ទាំង​នោះ បើ​សង្កេត​ឃើញ​ថា​មាន​សភាព​ស​ៗ​ខ្លាំង គ្មាន​សត្វ​ល្អិត​មក​រោម ជាពិសេស​រុយតែម្ដង។ តែ​ប្រហុក​ខ្លះ​ដែល​មាន​ជាតិ​គីមី ក៏​មាន​រូបរាង​ធម្មតា​ដែរ ដូចនេះ​បើ​យើង​សុវត្ថិភាព មាន​តែ​ធ្វើ​ញ៉ាំ​ដោយ​ខ្លួនឯង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet