ក្រោយល្បីថា ជុំ លីណូ ត្រូវចាប់វាយខ្នោះទាំងព្រឹកនោះ ពេលនេះលោកចេញមុខបកស្រាយការពិតហើយ!

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះរឿងរ៉ាវដ៏ក្ដៅគគុកមួយ កាលពីព្រឹកមិញ អំពីតារាចម្រៀងប្រុស លោក ជុំ លីណូ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថចាប់ខ្លួនវាយខ្នោះ ក្នុងទឹកមុខដ៏ស្លេកស្លាំងរួចមកនោះ ធ្វើឲ្យប្រិយមិត្តគ្រប់គ្នា មានការហួសចិត្ត និងភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមតែម្ដង។ក្នុងនោះដែរ ក៏មានការចែករំលែកតៗគ្នា នូវរូបភាពប៉ុន្មានសន្លឹកនោះ ដោយអ្នកខ្លះ​បានបញ្ចេញមតិមិនចង់ជឿថា តារាប្រុសដ៏ស្លូតបូតត្រឹមត្រូវរូបនេះ ធ្វើរឿងបែបនេះនោះទេ។មិនបានប៉ុន្មានផង ស្រាប់តែ ជុំ លីណូ ចេញមុខបកស្រាយបញ្ជាក់ការពិត ធ្វើឲ្យមហាជនរាល់គ្នា  បានអស់មន្ទិលសង្ស័យ​ថា៖ លើសពីនេះ លោកក៏បានសំណូមពរឲ្យពុកម៉ែ បងប្អូនឈប់មានការយល់ច្រឡំ និងថែមទាំងបានផ្ដាំផ្ញើឲ្យមិត្តៗយុវវ័យស្រករក្រោយ នៅឲ្យឆ្ងាយពីគ្រឿងញៀនទៀតផង៕
រូបថតដែលគេផ្អើលថា ជុំ លីណូ​ ត្រូវចាប់ខ្លួន
សកម្មភាពលោក ជុំ លីណូ ថតបទចម្រៀង
រូបភាពដែលគេផ្អើលថា ជុំ លីណូ ត្រូវបានប៉េអឹមចាប់ខ្លួន
សារដែល បង្ហាញថា ជុំ លីណូ ថតបទចម្រៀងទេ