រឿងនិទានបិសាចនៅក្នុងសៀវភៅ មកក្លាយជាការពិតនៅក្នុងរឿង “ព្រេងនិទានដាស់បិសាច”! (មានវីដេអូ)

ភ្នំពេញ៖ “Scary Stories To Tell In The Dark” គឺជាព្រេងនិទានបែបរន្ធត់ដែលរួមបញ្ចូលទៅដោយខ្មោចព្រាយបិសាចដ៏គួរឲ្យខ្លាចសម្រាប់និទានឲ្យកុមារស្ដាប់នៅពេលទំនេរ ឬពេលមុនចូលគេង។ ជារឿងនិទានដ៏ល្បីនៅសហរដ្ឋអាមេរិក ឥឡូវនេះបានចងក្រងជាខ្សែភាពយន្តដែលនាំមកនូវបិសាចជាមួយរូបរាងដ៏គួរឲ្យខ្លាចពិតៗ។ ខ្សែភាពយន្តនេះនិយាយអំពីបិសាចនៅក្នុងព្រេងនិទាននោះបានក្លាយជាការពិត និងតាមលងបន្លាចក្មេងៗមួយក្រុមដែលបានប៉ះពាល់ និងអានសៀវភៅរឿងនិទាននេះម្ដងម្នាក់ៗ។ ចាប់ផ្ដើមពីរឿងនិទានដំបូង “ទីងមោង Harold” បន្តទៅរឿងនិទានបិសាចផ្សេងៗទៀតដោយពួកគេម្នាក់ត្រូវស្លាប់តាមសាច់រឿង ដែលបានសរសេរឡើងភ្លាមនៅលើសៀវភៅនោះ។ បិសាចនីមួយៗ គឺចេញមកក្លាយជាការពិតដូចនឹងសាច់រឿងដែលបានសរសេរឡើងពីអ្នកនិពន្ធ Sarah Bellow ជាមួយនឹងបិសាចដ៏គួរឲ្យខ្លាចជាច្រើនប្រភេទ។ តើក្មេងៗមួយក្រុមនេះអាចបំបែកបណ្ដាសាមួយនេះ ហើយជួយមិត្តភក្ដិគេដែលរងគ្រោះដោយរឿងនិទាននេះបានដែរទេ? ស្វែងរកទាំងអស់គ្នានៅក្នុងរឿង “ព្រេងនិទានដាស់បិសាច” “Scary Stories To Tell In The Dark” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ៕
“Scary Stories To Tell In The Dark”
“Scary Stories To Tell In The Dark”
“Scary Stories To Tell In The Dark”
“Scary Stories To Tell In The Dark”
“Scary Stories To Tell In The Dark”
“Scary Stories To Tell In The Dark”
ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។