តោះមកស្គាល់គ្រឿងផ្សំសំខាន់ៗ ក្នុងកាមេរ៉ា OPPO Reno ទាំងអស់គ្នា!

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំមានអតិថិជនយ៉ាងច្រើនលើសលប់ ដែលមានក្តីរំពឹងទុកលើដំណើរការវិវឌ្ឍននៃទូរស័ព្ទដៃរបស់ពួកគេពីក្រុមហ៊ុនផលិតទូរស័ព្ទ ដោយមិនត្រឹមតែជាកម្មវិធីតម្លើងថ្មីៗដែលអាចជួយដល់ការប្រើប្រាស់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដែលអាចធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពរីករាយ (Enjoyable) គ្មានដែនកំណត់ថែមទៀតផង។
ស្មាតហ្វូនReno Series
ចំណែកនៅលើវិស័យថតរូបវិញ ក៏ជាចំណែកមួយដ៏សំខាន់ដែរ ដែលធ្វើឲ្យពួកគេគិតថាពួកគេពិតចូលចិត្ត និងស្រលាញ់ទូរស័ព្ទនោះខ្លាំង ដែលមានកម្មវិធីភ្ជាប់ជាមួយនឹងកាមេរ៉ាទៀត គឺកាន់តែប្រសើរសម្រាប់ពួកគេ។ ស្មាតហ្វូន Reno Series គឺជាប្រភេទទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដោយវាបានចូលខ្លួនមកដោះស្រាយនូវបញ្ហាជាច្រើន ដែលធ្លាប់ជាចម្ងល់ ជាការចោទសួរពីសំណាក់អតិថិជនរបស់ពួកគេ ប៉ុន្តែវត្តមានរបស់ Reno Series ទាំងផ្នែកខាងមុខ ផ្នែកចំហៀង និងផ្នែកខាងក្រោយ គឺបានដោះស្រាយមួយស្អាតតែម្តង ដោយវាគ្មានចន្លោះឆកលើអេក្រង់ខាងមុខ ងាយស្រួលចាប់កាន់ក្នុងដៃគ្រប់ជ្រុងមិនធំពេក មិនតូចពេក និងពណ៌ផ្នែកខាងក្រោយកាលីបបែប High Show ជាមួយនឹង Ocean Green និង Jet Black បែប 3D Gradient ដ៏ល្អឥតខ្ចោះ និងកំពុងពេញនិយម។ក្រៅពីនោះមានចំណុចពិសេសជាច្រើនដែល Reno Series នៅតែអាចឈរនៅលើចំណាត់ថ្នាក់ល្អមួយក្នុងទីផ្សារទូរស័ព្ទបាន ដោយវាបានបំពាក់នូវកាមេរ៉ាក្រោយភ្លោះ 48MP+8MP+13MP បច្ចេកវិទ្យា 10X Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) កាមេរ៉ាផុសចេញចូលបែបព្រុយត្រីឆ្លាមទំហំ 16MP។
ស្មាតហ្វូន Reno Series
ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ នៅតែបន្តផ្តល់នូវកម្មវិធីថ្មីៗដើម្បីពង្រឹងសមត្ថភាពកាមេរ៉ាថតរូបរបស់ពួកគេបន្ថែមទៀតដូចជា មុខងារAR សម្រាប់ចាក់បំពេញរូបភាព ដែលវាមាន Software ស្រដៀងគ្នានឹងកម្មវិធីកាត់តរូបភាពដ៏មានប្រសិទ្ធភាពដូច្នោះដែរ រួមបញ្ចូលគ្នាជាមួយនឹងមុខងារ AI ដែលវាចូលខ្លួនជាមួយនឹងលោកអ្នកចាប់តាំងពីលោកអ្នកចាប់កាន់ទូរស័ព្ទថត រហូតដល់ពេលដែលលោកអ្នកទទួលបានរូបថតមក គឺវានៅជាប់ជានិច្ច។ វាជាមុខងារដ៏ទាន់សម័យដែលជួយកែផ្ទៃមុខរបស់មនុស្សដែលស្រអាប់ស្លេកស្លាំងឲ្យមកកាន់តែម៉ត់រលោងបែបធម្មជាតិ Digital តែម្តង មុខងារ HDR និង multi-frame noise ដែលអាចជួយកាត់បន្ថយសម្លេងរំខានជាច្រើន ដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ រហ័ស និងត្រជាក់ភ្នែក។
រូបភាពថតដោយស្មាតហ្វូន Reno Series
នៅលើទូរស័ព្ទដៃ OPPO Reno Series គឺត្រូវបានគេដឹងថាបង្កើតចេញមកដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកជំនាញក្នុងការដោះស្រាយបញ្ហាជាច្រើន ដែលធ្លាប់មាននៅលើម៉ូឌែលមុនៗ ព្រោះវាអនុញ្ញាតឲ្យលោកអ្នកអាចទទួលយកនូវបទពិសោធន៍បានយ៉ាងច្រើនពីការប្រើប្រាស់កាមេរ៉ាថតរូបកាន់ បានតែងាយស្រួលជាងមុនស្ទើរតែមិនគួរឲ្យជឿទាំងការ ថតរូបនៅទីតាំងដែលមានពន្លឺខ្សោយ ទាំងការថតរូបបែប Portrait ការថតរូបជាក្រុម ការថតរូបទេសភាពជាដើម ដូចគេនិយាយមែន OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ៕ 
រូបភាពថតដោយស្មាតហ្វូនReno Series