នារីម្នាក់បាត់បង់ការចងចាំ ព្រោះគ្រោះថ្នាក់ចរាចរណ៍....ចុងក្រោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ប្តីនាងម្តងទៀត រួចក៏រៀបការជាមួយគាត់ម្តងទៀត

កាណាដា៖ ស្នេហាគឺជាអ្វី? មនុស្សម្នាក់ៗតែងឱ្យនិយមន័យស្នេហាខុសៗគ្នា។ អ្នកខ្លះក៏សប្បាយចិត្តព្រោះតែស្នេហា ខ្លះទៀតក៏ឈឺចាប់ព្រោះស្នេហា ប៉ុន្តែនៅលើលោកនេះ ស្នេហាស្មោះស្ម័គ្រពិតជាមានពិតមែន។ជាក់ស្តែង ថ្មីៗនេះមានរឿងរ៉ាវស្នេហាដ៏ក្តុកក្តួលមួយទាក់ទិនទៅនឹងនារីម្នាក់បានបាត់បង់ការចងចាំ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែប្តីនាងមិនបានបោះបង់ចោលនាងនោះទេ។ ផ្ទុយទៅវិញ គាត់នៅក្បែរខ្លួននាង លើកទឹកចិត្តនាងរហូត ចុងក្រោយនាងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ប្តីនាងម្តងទៀត រួចក៏រៀបការជាមួយគាត់ម្តងទៀត។
លោកBrayden​ និងអ្នកនាងLaura
យោងតាមប្រភពបានឱ្យដឹងថា មាននារីម្នាក់ឈ្មោះ Laura Hart Faganello បានបាត់បង់ការចងចាំ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍កាលពីជាង ២ឆ្នាំមុន។មុនពេលកើតហេតុ នាងបានស្រលាញ់គ្នាជាមួយបុរសម្នាក់ឈ្មោះ Brayden Faganello ហើយពួកគេក៏បានរៀការជាមួយគ្នាកាលពីឆ្នាំ ២០១៦។ក្រោយពីរៀបការជាមួយគ្នាបាន ៩ខែ រឿងអកុសលក៏បានកើតឡើងចំពោះអ្នកនាង Laura ពោលគឺ នាងបានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យនាងរបួសក្បាល និងបាត់បង់ការចងចាំ។
អ្នកនាង Laura
អ្នកនាង Laura បាននិយាយថា៖លើសពីនេះទៅទៀត អ្នកនាង Laura ក៏បាននិយាយថា នាងត្រូវរៀននិយាយ អាន សរសេរអក្សរសាជាថ្មីផងដែរ។នាងបានបន្តរៀបរាប់ទៀតថា៖យ៉ាងណាមិញ អ្នកនាង Laura ក៏បានសម្រេចចិត្តទាក់ទងលោក Brayden សាជាថ្មី។ នាងបានពន្យល់ទៀតថា Brayden គឺជាមនុស្សល្អ ដែលមានចិត្តអំណត់ និងយល់ពីនាងច្រើន។
លោក Brayden​ និងអ្នកនាង Laura
ក្រោយពីទាក់ទងគ្នាម្តងទៀត ចុងក្រោយ អ្នកនាង Laura ក៏ធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់ Brayden ម្តងទៀត។នាងបានបន្តរៀបរាប់ទៀតថា៖
អ្នកនាង Laura បាននិយាយទៀតថា នាងពិតជារីករាយនូវការចាប់ផ្តើមជីវិតសាជាថ្មី ហើយក៏រីករាយនូវអនាគតដែលពួកគេដើរផ្លូវរួមគ្នាផងដែរ។រឿងរ៉ាវស្នេហារបស់អ្នកនាង Laura និងលោក Brayden បានល្បីពេញបណ្តាញសង្គម ធ្វើឱ្យមនុស្សម្នាជាច្រើនទប់ទឹកភ្នែកពុំបាន។ អ្នកខ្លះក៏បានជូនពរពួកគេឱ្យស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរ៕
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura
លោក Brayden​ និងអ្នកនាង Laura