ស្អាតពេក! រូបប៉ុន្មានសន្លឹករបស់ Kim Kardashian មើលមួយភ្លែតស្មានតែតុក្កតា!

បរទេស៖ បើនិយាយពីឈ្មោះតារាស្រី Kim Kardashian ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ជាពិសេសនារីៗតែម្តង ព្រោះ Kim ជាអាយដលក្នុងការផាត់មុខ និងតុបតែងខ្លួន ដែលមានអ្នកគាំទ្រនារីៗមិនតិចនោះទេ ដែលស្រលាញ់ចូលចិត្ត និងយកគំរូតាមនាង។ទៀតសោត Kim តែងតែមានការលេងខ្លួនស្ទាយ៍ប្លែកៗជានិច្ច សឹងតែមិនជាន់គ្នា ហើយជារឿយៗតារាស្រីវ័យ ៣៨ឆ្នាំរូប បានបង្ហោះរូបជាញឹកញាប់នៅក្នុងគណនីអ៊ីនស្តាក្រាមរបស់ខ្លួន ដើម្បីចែករំលែកស្ទាយ៍តែងខ្លួនថ្មីៗទៅកាន់អ្នកគាំទ្រ។ ដោយឡែក អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺរូបថតរបស់នាងមួយសន្លឹកៗ មានភាពល្អឥតខ្ចោះតែម្តង ទាំងការតុបតែងខ្លួន ការលេងទឹកមុខ និងស្ទាយ៍ថតជាដើម បូករួមជាមួយរូបរាងដ៏ស្រស់ស្អាតរបស់នាងស្រាប់ទៀតនោះ បានធ្វើឲ្យរូបកាន់តែមានភាពទាក់ទាញ និងក្រឡេកមើលមួយភ្លែតដូចតុក្តតាបេះដាក់។ ម្យ៉ាងវិញទៀត រូបទាំងនោះទទួលបានការពេញចិត្តខ្លាំង ពីសំណាក់ហ្វេនៗ ហើយថែមទាំងមានចំនួនអ្នកចុច Like ខ្ទង់លាន ស្ទើរតែគ្រប់រូបទាំងអស់៕​ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian