អ្នកណាមិនច្រណែន! ឃើញរូបភាព ស៊ីន យូប៊ីន ស្អាតៗនិងលេចធ្លោ តាមពិតមាន ខាត់ វ៉ៃហាំង ជាអ្នកនៅពីក្រោយសោះ

ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងស្រីវ័យក្មេង ដ៏មានប្រជាប្រិយភាព បានធ្វើឲ្យប្រិយមិត្តរាល់គ្នា មិនសរសើរមិនបាននោះទេ ពីសមត្ថភាពសិល្បៈដ៏សម្បូរបែប ជាពិសេស ស្ទាយ៍តុបតែងខ្លួន ដ៏ទាក់ទាញតែម្ដង។ក្រៅពីនេះ នាងក៏បានឆាបយក បេះដូងពីហ្វេនៗ បានមិនតិចនាក់នោះទេ តាមរយៈស្ទីលថតរូបបានយ៉ាងស្រស់ស្អាត លេចធ្លោ ជាមួយនឹងទឹកមុខក្រមិចក្រមើម គួរឲ្យស្រលាញ់ទៀតផង មើលទៅត្រូវចិត្ត មិត្តយុវវ័យណាស់។យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ស៊ីន យូប៊ីន បានទម្លាយការពិត នៅក្រោយរូបភាពស្អាតៗទាំងនោះ គឹមានបុរសដ៏សង្ហាមួយរូប លោក​ ខាត់ វៃ៉ហាំង ដែលជាដៃគូប្រុស ដ៏ស័ក្តិសមរបស់នាងខិតខំស្វិតស្វាញថតឲ្យ អស់ពីកម្លាំងកាយចិត្តតែម្ដង ទម្រាំបានរូបភាពលេចធ្លោ យកមកបង្ហោះលើបណ្ដាញសង្គមបែបនេះ។ ក្នុងនោះដែរ នាងបានអមមកជាមួយរូបភាពមួយសន្លឹកដែល ខាត់ វៃ៉ហាំង សុខចិត្តផ្ដេកខ្លួនផ្ទាល់ដីទៅលើស្មៅ កាន់កាមេរ៉ាថតឲ្យនាង មើលទៅពិតជា មិនងាយស្រួលទាល់តែសោះ។គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យសុភាពនារីមួយចំនួន លួចមានចិត្តច្រណែននឹង ស៊ីន យូប៊ីន ទៀតផង ដែលមានអ្នកថតរូបឲ្យផ្ទាល់ខ្លួនបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
រូបភាពដែល ខាត់ វ៉ៃហាំង ខំថតរូបឲ្យ ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន