ឃើញ​កូន​គេង​ស្រ​មុក​កុំ​ប​ណ្តោ​យ ប្រយ័ត្ន​មាន​គ្រោះថ្នាក់!

នៅពេល​កុមា​រគេង​ស្រ​មុក តែងតែ​ពិបាក​ក្នុងការ​គេង ឬ​គេង​មិនបាន​គ្រប់គ្រាន់​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ន៍រាងកាយ និង​មាន​បញ្ហា​ខ្វះ​អុកស៊ីសែន​បញ្ចូនទៅ​កាន់​ខួរក្បាល។ ចំពោះ​កុមារ​ដែល​គេង​ស្រ​មុក មាន​ភាព​ឆ្លាត​វៃខ្សោយ​ជាង​កុមារ​ដទៃទៀត។ការ​គេង​ស្រ​មុក​រយៈពេល​យូរ អា​ចប​ណ្តោ​ល​ឲ្យ​ផ្ទៃមុខ​របស់​កុមារ​ងាយ​នឹង​ខូច​ទ្រ​ង់ទ្រាយ ហើយ​លើសពីនេះ​វា​អាច​បង្ក​ឲ្យ​ខូចខាត​សរសៃឈាម​បេះដូង ដែល​ប​ណ្តោ​ល​ឲ្យ​ស្លាប់​បាន។ក្រៅពី​អណ្តោត និង​ក្រ​ឡើ​ត​យារ​ធ្លា​ក់បាំង​ផ្លូវដង្ហើម នៅមាន​មូលហេតុ​ផ្សេងទៀត​នៃ​ការ​គេង​ស្រ​មុក គឺ​កុមារ​ស្រូបយក​ផ្សែង​បារី ធូលី​ដី ជាពិសេស​កុមារ​ធាត់ ឬ​មាន​ជំងឺ​ផ្លូវដង្ហើម​ដូចជា​ការ​រលាក។ដូច្នេះដើម្បី​កាត់បន្ថយ​បញ្ហា​គេង​ស្រ​មុក​ចំពោះ​កុមារ អ្នក​ត្រូវដាក់​ឲ្យ​ពួកគេ​គេង​បែរ​ចំហៀង និង​កើយខ្នើយ​ឲ្យ​ខ្ពស់​ស្មើ​ជាមួយនឹង​ស្មា។ ម្យ៉ាងវិញទៀត​ មិនត្រូវ​ឲ្យ​ពួកគេ​លេង​ច្រើន ឬ​ញ៉ាំ​ច្រើនពេក មុនពេល​ចូល​គេង​ឡើយ៕អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia