កាន់តែធ្ងន់.កហើយ Ahn Jae Hyun ត្រូវអ្នកជិតខាងទម្លាយចរិតហ្ស៊ីនថាជា «ប្តីប្រមឹកខួប»!

កូរ៉េខាងត្បូង៖ មកដល់ពេលនេះបានបង្ហាញឲ្យមហាជនបានឃើញកាន់តែជាក់ច្បាស់ថា តាមពិតទៅជីវិតប្តីប្រពន្ធរបស់តារាសម្តែងប្រុសស្រី Goo Hye Sun និង Ahn Jae Hyun គឺពិតជាមិនដូចអ្វីដែលទស្សនិកជនធ្លាប់បានទស្សនា ក្នុងកម្មវិធីស្តែងចេញពីជីវិតក្រោយរៀបការ "Newlywed Diary" ដែលអ្នកទាំងពីរបានថតរួមគ្នាកាលពីមុននោះទេ។ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី "Entertainment Weekly" របស់ស្ថានីយ៍ទូរទស្សន៍ KBS បានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកជិតខាង របស់អតីតគូស្វាមីភរិយាមួយគូនេះ ដោយចម្លើយរបស់អ្នកជិតខាងរបស់ពួកគេ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា ជីវិតរៀបការរវាងតារាមួយនេះ ពិតជាមានស្ថានភាពធ្ងន់ធ្ងរដល់កម្រិតនេះសោះ។
Goo Hye Sun និង Ahn Jae Hyun កាលពីថតកម្មវិធី "Newlywed Diary"
យោងតាមការលើកឡើង ពីអ្នកជិតខាងម្នាក់ដែលគាត់ជាម្ចាស់ហាងទំនិញ ដែលតារាស្រី Goo Hye Sun ឧស្សាហ៍មកទិញរបស់របរប្រើប្រាស់ជាប្រចាំនោះ បានប្រាប់ឲ្យដឹងថា៖«ខ្ញុំមិនដែលឃើញ Goo Hye Sun សប្បាយចិត្តទេ។ នាងឧស្សាហ៍មកទិញរបស់របរនៅហាងខ្ញុំជាប្រចាំ ប៉ុន្តែមើលទៅនាងទៅតែងតែមានទុក្ខសោកក្រៀមក្រំគួរឲ្យអាណិត នាងមិនដែលសប្បាយចិត្តទាល់តែសោះ។ ដែលទាំងនេះធ្វើឲ្យខ្ញុំឆ្ងល់ថា តើជីវិតរបស់តារាល្បីៗតែងតែពិបាកណាស់មែនឬ? នាងតែងតែពាក់ម៉ាសពេលចេញទៅក្រៅ ហើយខ្ញុំមិនដែលឃើញពួកគេទាំងពីរទៅណាមកណាជាមួយគ្នាទេ។ ពួកគេតែងតែទៅផ្ទះរៀងៗខ្លួន» ។ហើយនៅពេលដែលសួរសំណួរអំពី Ahn Jae Hyun វិញម្តង អ្នកជិតខាងរបស់ពួកគេក៏បានប្រាប់មកទៀតថា៖«លោកគឺជាអតិថិជនប្រចាំរបស់ខ្ញុំ ជារឿយៗលោកចូលចិត្តមកទិញស្រាបៀរផឹកនៅទីនេះណាស់។ ហើយលើសពីនេះ នៅពេលដែលអ្នកជិតខាងចាស់ៗមានអាយុចំណាស់ប៉ាលោក ហៅលោកផឹកជាមួយ លោកមិនដែលប្រកែកឡើយ ពោលគឺលោកតែងតែចេញក្រៅផឹក ជាមួយនឹងអ្នកជិតខាងជានិច្ច» ។តួយ៉ាង តាមរយៈការរៀបរាប់របស់អ្នកជិតខាងទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់បំផុតថា Ahn Jae Hyun ដែលស្វាមីវ័យក្មេងឈាមរាវរូបនេះ មានទម្លាប់អាក្រក់ចូលចិត្តដើរផឹកស្រា ទុកប្រពន្ធចោលនៅផ្ទះ។ ហើយបន្ទាប់កម្មវិធីមួយនេះបានចាក់ផ្សាយជាសាធារណៈមក បានធ្វើឲ្យមហាជនកាន់តែមានភាពខឹងសម្បាយ៉ាងខ្លាំង ចំពោះអាកប្បកិរិយានិងភាពមិនទទួលខុសត្រូវ របស់ Ahn Jae Hyun ក្នុងនាមជាស្វាមី៕
ចុះមកសម្ភាសន៍អ្នកជិតខាងរបស់ Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun