ជនជាតិចិនមួយក្រុម ប្រើអំពើហិង្សាទៅលើបុរសជនជាតិខ្មែរ ជាអ្នកបកប្រែ នៅក្រុងព្រះសីហនុ

  • អាទិត្យ ២៥ សីហា, ២០១៩ ០៨:១៥
(ព្រះសីហនុ)៖ ជនជាតិចិនមួយក្រុមមានគ្នា៤នាក់ បានប្រើអំពើហិង្សាទៅលើបុរសជាអ្នកបកប្រែបណ្តាលឲ្យបែកមុខ រួចបន្តអូសចូលរថយន្ដហើយចាកចេញពីកន្លែងកើតហេតុតែម្តង។ករណីខាងលើនេះ កើតឡើងវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅផ្ទះសំណាក់ ក្រោយផ្សារលើភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីជនជាតិចិនមួយក្រុមប្រើអំពើហិង្សាទៅលើបុរសជាជនជាតិខ្មែរ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងន់ធ្ងរ រួចរុញចូលក្នុងរថយន្ត ហើយជិះគេចខ្លួនបាត់ស្រម៉ោលតែម្តង។សូមបញ្ជាក់ថា ជនជាតិចិនមានគ្នា៤នាក់ ជិះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ បើកចេញពីកន្លែងកើតហេតុបាត់ស្រមោលមកទល់ពេលនេះ មិនទាន់ដឹងមូលហេតុ៕