Liverpool យកបាន ៣ពិន្ទុពី Arsenal ខណៈ Man UTD ស្គាល់បរាជ័យលើកដំបូង (មានវីដេអូ)

  • អាទិត្យ ២៥ សីហា, ២០១៩ ០៨:៤៨
អង់គ្លេស៖ ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស Premier League បានឈានដល់សប្ដាហ៍ទី៣ ហើយសម្រាប់ចុងសប្ដាហ៍នេះ ខណៈកាលពីម្សិលមិញបានបញ្ចប់ទៅ ៦ប្រកួត។ ប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ ហង្សក្រហម Liverpool ទទួលបាន ៣ពិន្ទុក្រោយយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Anfield។ ៣គ្រាប់របស់ក្រុមលោក Klopp រកបានដោយ Mohamed Salah ២គ្រាប់ និងខ្សែការពារ Joel Matip ១គ្រាប់ ខណៈគ្រាប់បាល់តែមួយរបស់ Arsenal រកបានដោយកីឡាករ Lucas Torreira។
សកម្មភាពការប្រកួតរវាង Liverpool និង Arsenal
រីឯប្រកួតមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺ Manchester United បានទទួលបរាជ័យលើកដំបូងក្នុងរដូវកាល ២០១៩-២០២០ ក្រោយប្រកួតចាញ់ Crystal Palace ដោយលទ្ធផល ១-២ នៅក្នុងផ្ទះរបស់ខ្លួន។ Crystal Palace ជាអ្នកនាំមុខមុននៅនាទី ៣២ ដែលគ្រាប់បាល់រកបានដោយកីឡាករ Jordan Ayew មុន Man UTD តាមស្មើនៅនាទី ៨៩។ យ៉ាងណាមិញស្មើគ្នាបានត្រឹម ១នាទី កីឡាករ Patrick Van Aanholt បានរកគ្រាប់បាល់ជ័យជម្នះឲ្យ Crystal Palace នៅនាទី៩០។
សកម្មភាពការប្រកួតរវាង Man UTD និង Crystal Palace
ខណៈលទ្ធផល ៤ ប្រកួតផ្សេងទៀតមានដូចខាងក្រោម៖- Norwich City 2-3 Chelsea- Brighton & Hove Albion 0-2 Southampton- Sheffield United 1-2 Leicester City- Watford 1-3 West Ham Unitedសូមទស្សនាវីដេអូ Highlight នៃការប្រកួតនៅខាងក្រោ​ម៖Liverpool 3-1 ArsenalMan UTD 1-2 Crystal Palace