Sulli បញ្ចេញរូបប៉ុន្មានសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រទប់សំណើច មិនចង់ជាប់

កូរ៉េ​ខាង​ត្បូង៖ ក្នុង​ពេល​ថ្មី​ៗ​នេះ ខាង​ប៊្រេន​សម្លៀក​បំពាក់​ម៉ាក​Lucky Chouette បាន​បញ្ចេញ​រូប​​ថត​ផ្សព្វផ្សាយ​ ​ម៉ូត​សម្លៀក​បំពាក់នា​រដូវ​កាល​ថ្មី​​របស់​ខ្លួន ដែល​មាន​តារា​ស្រី​Suilli ជា​ម៉ូដែល​ក្នុងការ​​ថត ​ម៉ូត​សម្លៀក​បំពាក់​ទាំង​នោះ​។ជាក់​ស្តែង ​រូប​ថត​ប៉ុន្មាន​សន្លឹក​នោះ​ គេ​ឃើញ​Suilli បាន​ពាក់​អាវ​ដែល​មាន​ពណ៌ចម្រុះ​ បន្ថែម​ជា​មួកផ្សេងៗ​គ្នា​ រួម​ទាំង​ស្ទាយ៍ក្នុង​ការថត​រូប​ប្លែក​ៗ ជា​ច្រើន​ទៀត​​ ​ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​តែ​ម្តង​។ យ៉ាង​ណា​មិញនេះ ​គឺគ្រាន់​តែ​​ជា​ស្ទាយ៍ក្នុង​ការ​ថត​រូប​ ដើម្បី​ឲ្យ​មើល​ទៅ​ប្លែក ​និង​ទាក់ទាញ​អារម្មណ៍ ​អ្នក​មើល​តែ​ប៉ុណ្ណោះ។ ជា​រួម សម្រាប់​ការ​ច្នៃ​ម៉ូត​របស់​ម៉ាក​សម្លៀក​បំពាក់Lucky Chouette តំណាង​ឲ្យ​ការ​បញ្ចេញម៉ូត​ថ្មី ​សម្រាប់​ឆ្នាំ​២០១៩ F/W នេះ​មើល​ទៅ ​គឺ​ពោររពេញ​ដោយ​ម៉ូត​ប្លែក​ៗ​​ កំប្លែង​ទាក់​ទាញ​ រួមទាំង​ការ​design នៅ​ពណ៌​ចម្រុះ មើល​ទៅ​ពិត​ជា​ទាក់​ចិត្ត ​អ្នក​មើល​មិន​ណយ​ទេ​។ បន្ថែម​ពីនេះ​ទៀត​ ​គេ​ឃើញ​ថា​សម្រាប់​ម៉ូត​ថ្មី​នេះ ​គឺអ្នក​ច្នៃ​ម៉ូត​បាន​ ​ច្នៃ​រួម​បញ្ចូលគ្នា ​បង្កើត​ឡើង​រវាងម៉ូត​​ ​ដែល​ផ្លូវ​ការ​និង​មិន​ផ្លូវការ​​ ដែល​មើល​ទៅ​ពិត​ជា​ប្លែកនិង​ទាក់​ទាញ​ខ្លាំង​​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូត​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ ត្រូវ​បាន​ថត​ដោយ​Suilli ដែល​ជា​អ្នក​តំណាង​នៃ​ ម៉ូត​សម្លៀក​បំពាក់​ម៉ាកLucky Chouette នេះ​ផ្ទាល់​តែ​ម្តង​៕​
Suilli
Suilli
Suilli
Suilli
Suilli
Suilli
Suilli
Suilli