Ronaldo ស៊ុតចូលមិនឲ្យ!! យ៉ាងណា Juventus រកបានជ័យជម្នះក្នុងជំនួបបើកឆាក Serie A (មានវីដេអូ)

  • អាទិត្យ ២៥ សីហា, ២០១៩ ០៩:២៦
អ៊ីតាលី៖ ការប្រកួតពានរង្វាន់លីគកំពូលរបស់អ៊ីតាលី Serie A បានចាប់ផ្ដើមចេញយុទ្ធនាការណ៍ប្រកួតសប្ដាហ៍ទី១ ហើយដោយកាលពីយប់មិញនេះក្លិបម្ចាស់ជើងឯករដូវកាលចាស់ Juventus បានយកឈ្នះ Parma ក្នុងលទ្ធផល 0-១ ក្រៅដី។ គ្រាប់តែមួយរបស់ Juventus រកបានដោយខ្សែការពារ Giorgio Chiellini នៅនាទី ២១។ នៅនាទី ៣៤ ខ្សែប្រយុទ្ធកំពូលរបស់ Juventus កីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ និងលោកអាជ្ញាកណ្ដាលអនុញ្ញាតឲ្យដែរ ប៉ុន្តែក្រោយការពិនិត្យ VAR លោកអាជ្ញាកណ្ដាលសម្រេចមិនឲ្យវិញ ដោយបាល់នោះ Ronaldo ស្ថិតនៅជំហរក្រៅល្បែង (Offside)។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយរហូតដល់ចប់ ៩០នាទី ក្រុមទាំងសងខាងនៅតែមិនអាចរកគ្រាប់បាល់បាន ដោយលទ្ធផលចប់ការប្រកួត Juventus យកឈ្នះ Parma 0-1។
កីឡាករGiorgio Chiellini (ស្ដាំ)
ក្រៅពីការប្រកួតនេះ នៅមានការប្រកួតមួយគូទៀតដែលក្រុម Napoli ដែលដឹកនាំដោយលោក Carlos Ancelotti បានយកឈ្នះ Fiorentina ក្រៅទឹកដីក្នុងលទ្ធផល ៣-៤៕សូមទស្សនាវីដេអូ Highlight រវាង Parma និង Juventus នៅខាងក្រោម៖