ដូចភ្លោះទៅហើយ! អ៊ីវ៉ា និងប្អូនស្រី ពេលលេងខ្លួនបែបនេះ ដូចគ្នាបេះដាក់

ភ្នំពេញ៖ តារាចម្រៀងស្រីមាឌតូចច្រឡឹងគួរឲ្យស្រលាញ់ កញ្ញាអ៊ីវ៉ា បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាព នៅក្នុងការងារសិល្បៈខ្លាំងឡើង ស្របពេលដែលបទចម្រៀងថ្មីៗរបស់នាង ចេញមកទទួលបានការគាំទ្រជាខ្លាំង គ្រប់ស្រទាប់វ័យទាំងអស់។យ៉ាងណាមិញ មកទល់នឹងពេលនេះ វ័យរបស់នាងក៏កាន់តែទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែរូបសម្រស់ក៏កាន់តែស្អាតក្មេងជាងវ័យខ្លាំងឡើង មិនត្រឹមតែប៉ុណ្ណោះបើងាកមកមើលសម្រស់ប្អូនស្រីរបស់នាងវិញ ក៏កាន់តែស្អាត មានមុខមាត់ដូចគ្នាដូចកូនភ្លោះយ៉ាងដូច្នោះ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះមានដំណើរកម្សាន្តរួមគ្នាជាមួយនឹងប្អូនស្រី និងគ្រួសារ ដែលបានបង្ហាញនូវរូបភាព ពោរពេញដោយក្តីស្រលាញ់ចំពោះបងប្អូន ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។ ក៏ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ នាងក៏បានធ្វើការស្លៀកពាក់ក្នុងឈុតដូចៗគ្នា ដែលមើលទៅកាន់តែដូចកូនភ្លោះផងដែរ។ជាមួយគ្នានេះដែរ ហ្វេនជាច្រើនមើលសឹងតែច្រឡំ ថាមិនដឹងមួយណាជាអ៊ីវ៉ា ព្រោះសូម្បីតែការស្លៀកពាក់ដូចគ្នា រីឯមុខមាត់ក៏ស្រដៀងគ្នាទៀតផងនោះ៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា
កញ្ញាអ៊ីវ៉ា និងប្អូន លេងខ្លួនដូចៗគ្នា