កែងអីកែងយ៉ាងនេះ ឡើងបែកឈាម!! ធឿន ធារ៉ា ផ្ដួលអ៊ីរ៉ង់ឲ្យសន្លប់ទឹកទី៣ យកលុយលាន (មានវីដេអូ)

  • អាទិត្យ ២៥ សីហា, ២០១៩ ១០:៤៣
ភ្នំពេញ៖ ការប្រកួតប្រដាល់ខ្មែរដណ្ដើមប្រាក់លាន របស់សស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកលេងកែងពូថៅមកពីខេត្តព្រៃវែង ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាករមកពីអ៊ីរ៉ង់ Nima ដោយផ្លួលកីឡាករអ៊ីរ៉ង់ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។
កីឡាករធឿន ធារ៉ា ឈ្នះការប្រកួត
ក្នុងទឹកទី១ កីឡាករទាំងពីរមិនសូវសម្រុកគ្នានោះទេ ដោយស្ទង់គ្នា តាមរយៈការទាត់ជើងក្រោម និងវាយពោះទឹក ដើម្បីស្វែងរកចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន។ ប៉ុន្តែគ្រាន់តែគោះជួងចូលទឹកទី២ ទាំងកម្ពុជា និងអ៊ីរ៉ង់ ចាប់ផ្ដើមចេញអាវុធកែងធ្ងន់ៗទៅលើគ្នាទៅវិញទៅមកដែលបានធ្វើឲ្យទស្សនិកជនជក់ចិត្តជាខ្លាំង។ យ៉ាងណាមិញចូលដល់ទឹកទី៣ កីឡាករអ៊ីរ៉ង់ Nima បានវាយកែងឲ្យធារ៉ា ទន់ម្ដង មុននឹងត្រូវកូនសិស្សរបស់លោកគ្រូ អេ ភូថង តាមវាយកែងវិញរហូតបែកឈាម និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០៕  ចង់ឃើញថា ធឿន ធារ៉ា វាយកែងបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖