ហួសចិត្ត​! សូ​ម្បី​តែ​សាច់ថ្លៃ​ឯង​សោះ​…​ចាប់​ក្មេងធ្វើអីៗដល់បានសម្រេច

  • អាទិត្យ ២៥ សីហា, ២០១៩ ១១:០៤
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវជា​ពូ​សាច់ថ្លៃ​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ធ្វើការ​ចាប់ខ្លួន បន្ទាប់​ពី​ជន​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ​លើ​ក្មួយ​ស្រី​វ័យ​១២​ឆ្នាំ រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​២៣ សីហា​នេះ ។សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ រឹម ស៊ីនួន អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ ជា​កូនស្រី​ទី​៥ ក្នុង​ចំណោម​បងប្អូន​៥​នាក់ ហើយ​នាង​មក​បាន​រស់នៅ​ជាមួយ​ម្តាយមីង​តាំងពី​តូច​មក ។បើ​តាម​នគរបាល​និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ជីដូន ក្មេង​ស្រី​រង​គ្រោះ និង​ត្រូវជា​ម្តាយក្មេក​របស់​ជនសង្ស័យ ។ បន្ទាប់​ពី​ស្ត្រី​ជា​ជីដូន​បានឃើញ​ក្មេង ស្រី​រង​គ្រោះ​មាន​អាការ​ធ្លាក់ឈាម​ច្រើន និង​រាង​កាយ​ស្លេកស្លាំង​ក៏​សួរនាំ​ទើប​នាង​ប្រាប់​ថា នាង ត្រូវ​បាន​ពូ​ចាប់រំលោភ​បាន​សម្រេច​ម្តង​នៅ​លើ​ផ្ទះ ។ស្ត្រី​ជា​ជីដូន​បាន​ប្រាប់​មក​នគរបាល​ថា កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ​តែងតែ​ប្រលែង​លេង​ជាមួយ​ជនសង្ស័យ​ជា​ពូ​សាច់ថ្លៃ​ធម្មតា ។ តែ​នៅ​ថ្ងៃ​កើតហេតុ​នៅ​ពេល​មិន​មាន​មនុស្ស​នៅផ្ទះ ជនសង្ស័យ​ក៏​បាន​រំលោភ​លើ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​សម្រេច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់