បុរសម្នាក់ឈឺជុះទប់មិនជាប់ ឈូសចូលទៅក្រោមទូការ៉េម (មានវីដេអូ)

  • អាទិត្យ ២៥ សីហា, ២០១៩ ១៣:៥៨
តួកគី៖ ថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ឈឺជុះចង់ចូលបង្គន់ ប៉ុន្ដែបែរជាទប់មិនជាប់ ក៏លេចដាក់លើឥដ្ឋ ក្នុងហាងទំនិញមួយកន្លែងនៅក្នុងខេត្ត Sakarya ប្រទេសតួកគី។យោងតាមវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញ បុរសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ឈឺជុះលេចតាមចន្លោះជើងខោ ធ្លាក់ទៅលើឥដ្ឋ ខណៈពេលកំពុងដើរទិញអីវ៉ាន់នៅក្នុងហាងទំនិញ។ បន្ទាប់មក អំឡុងពេលកំពុងរង់ចាំគិតប្រាក់ គាត់ក៏បានលេចដាក់ទៅលើឥដ្ឋម្ដងទៀត។ គាត់បានព្យាយាមឈូសចូលទៅក្រោមទូការ៉េមដែលនៅជិតនោះ ដើម្បីកុំឲ្យមាននរណាម្នាក់ឃើញ ប៉ុន្ដែបែរជាធ្វើឲ្យប្រលាក់កាន់តែខ្លាំងឡើងទៅវិញ។ នៅពេលដែលបុគ្គលិកមកដល់ គាត់ធ្វើព្រងើយដូចជាគ្មានអ្វីកើតឡើង និងដើរចេញទៅបាត់បន្ទាប់ពីគិតប្រាក់ហើយ។
ទិដ្ឋភាពក្នុងហាងទំនិញ
ទិដ្ឋភាពក្នុងហាងទំនិញ
គេក៏មិនបានដឹងថាម្ចាស់ហាងទំនិញនោះនឹងចាត់វិធានការយ៉ាងណាទេចំពោះហេតុការណ៍ខាងលើនេះ៕ សូមទស្សនាវីដេអូខាងក្រោម៖