ក្រសួងធនធានទឹក ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្ន ចំពោះល្បឿននៃការហក់ឡើងនៃទឹកទន្លេ ជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ

  • អាទិត្យ ២៥ សីហា, ២០១៩ ១៣:៣៩
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអាទិត្យ ទី២៥ ខែសីហានេះ បានសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា ដោយសារតែឥទ្ធិពលនៃជ្រឡងប្រព័ន្ធសម្ពាធទាម ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើ ក្នុងទឹកដីប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្ហឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។កត្តាដូចនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជា ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ដោយមានកម្រិត៖
* នៅស្ថានីយជលសាស្ត្រស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ ៩.៥ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៩.៥ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ ១២ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ ៧.៥ម៉ែត្រ។ស្ថានភាពបែនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងហូរចូលតាមបណ្តាព្រែក ឬតាមរយៈទីទំនាប់ខ្លាំង។ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានវិធានការថែរក្សាទឹកទុក និងមានការប្រុងប្រយ័ត្នដែលអាចបណ្តាល មកពីល្បឿននៃការហក់ឡើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕
ប្រភព៖ Freshnews