PSG ត្រៀមជះលុយ ១០០លាន ទិញខ្សែប្រយុទ្ធមួយរូបពីអង់គ្លេស ដើម្បីមកជំនួស Neymar

  • អាទិត្យ ២៥ សីហា, ២០១៩ ១៤:២៦
បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germian ត្រូវបានគេរាយការណ៍មកថាកំពុងតែអន្ទងចង់បានខ្សែប្រយុទ្ធតម្លៃ ១០០លានផោនរបស់ Crystal Palace កីឡាករ Wilfried Zaha
កីឡាករWilfried Zaha
Zaha ស្ទើរតែចាកចេញពី Crystal Palace ទៅហើយមុនពេលទីផ្សារទិញកីឡាករចូលនៅអង់គ្លេសមិនទាន់បិទ ដោយក្លិប Arsenal និង Everton តាមប្រមាញ់រូបគេយ៉ាងខ្លាំង។ យ៉ាងណាមិញក្លិបទាំង ២នោះមិនអាចនាំយក Zaha បាននោះទេដោយ Crystal Palace ទាមទារតម្លៃខ្លួនរហូតដល់ ១០០លានផោនចំពោះខ្សែប្រយុទ្ធជម្រើសជាតិកូតឌឺវ័ររូបនេះ។ បើតាមប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តមួយបានឲ្យដឹងថា PSG បាននិងកំពុងរៀបចំដើម្បីបញ្ជូនភ្នាក់ងាររបស់ខ្លួន មកកាន់អង់គ្លេសក្នុងគោលបំណងមកចរចាទិញយក Zaha ទៅជំនួសកន្លែងរបស់ Neymar ដែលមានភាគរយខ្ពស់ក្នុងការចាកចេញពីទឹកដីបារាំង។
កីឡាករ Wilfried Zaha
គួរបញ្ជាក់ផងដែរថា Zaha ទើបតែចុះកិច្ចសន្យាថ្មីបន្ត ៥ឆ្នាំទៀតនៅកីឡដ្ឋាន Selhurst Park កាលពីរដូវក្ដៅរដូវកាលមុន ប៉ុន្តែគេជឿថា Crystal Palace នឹងលក់ខ្សែប្រយុទ្ធរូបនេះឲ្យតែចរចាតម្លៃត្រូវ៕