បេនីយ៉ាំង ទម្លាយរឿងពិត ពីមុនមិនហ៊ាន សូម្បីមើលមុខខ្លួនឯង ក្រោយមានបញ្ហាច្រមុះ! (មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីកញ្ញាបេនីយ៉ាំង កំពុងតែធ្វើការឆ្លងកាត់ការវះកាត់ នៅក្រៅប្រទេស ដែលស្ថិតក្នុងបន្ទប់អុកស៊ីសែន៦ម៉ោង បន្ទាប់ពីបានធ្វើការវះកាត់រួច។ពេលនេះដែល ស្ថានភាពរបស់នាងបានធូរស្បើយហើយ ដែលតារាស្រីរូបនេះបានធ្វើការLive វីដេអូពីមន្ទីរពេទ្យក្រៅប្រទេសដោយផ្ទាល់ ដែលបានធ្វើការអរគុណដល់អ្នកគាំទ្រ បានលើកទឹកចិត្ត និងធ្វើការជូនពរ ក្នុងការវះកាត់ជោគជ័យលើកនេះ។ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានធ្វើការទម្លាយពីអារម្មណ៍ពិតដែលនាងធ្លាប់មានពីមុន ស្របពេលដែលខ្លួនបានផ្លាស់ប្តូរខ្លាំង ក្រោយត្រូវមានបញ្ហាច្រមុះដែលត្រូវឆ្លងកាត់ការព្យាបាលជាច្រើនដង។ ដោយក្នុងនោះនាងបាននិយាយថា កាលពីមុននៅពេលដែលមានបញ្ហាបែបនេះ នាងមិនហ៊ានសូម្បីតែមើលមុខខ្លួនឯងនោះទេ ព្រោះមើលទៅប្លែកខុសពីធម្មតា។យ៉ាងណាមិញបើតាមការៀបរាប់របស់នាង ច្រមុះរបស់នាងមានផ្លែ ដែលត្រូវវះកាត់ចេញ ស្របពេលដែលពីមុននាងបានឆ្លងកាត់ការវះកាត់បែបនេះច្រើនពេក រីឯឆ្អឹងត្រចៀក ចឹងជំនីជាច្រើនកន្លែង ក៏បានយកមកវះកាត់ដើម្បីបន្ថែមច្រមុះដែរ។ តែទោះជាយ៉ាងណាក្តីបណ្តាអ្នកគាំទ្រ ក៏បាននាំគ្នាអបអរនៅក្នុងការវះកាត់ជោគជ័យពេលនេះផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់