Ravi បង្អួតសាច់ដុំកង់ៗ ធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេង មិនតិចទេ

កូរ៉េខាង​ត្បូង៖ កាល​ពី​ថ្ងៃទី​២៤ ខែ​សីហាកន្លងទៅនេះ​ មាន​ការ​ប្រគំតន្ត្រី​ទឹកដ៏​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា "Water Bomb Gwangju 2019" ដែល​ក្នុ​ងនោះ​ក៏​មាន​វត្តមាន​ តារា​ចម្រៀ​ងRavi ចូល​រួមសម្តែង​​ផង​ដែរ។ជាក់​ស្តែង​ក្នុង​ថ្ងៃ​នោះ​Ravi បាន​ពាក់អាវយឺត​​ពណ៌ស​ម៉ាក​Gucci សម្រាប់​ការ​សម្តែង​នៅលើ​ឆាក​របស់​គេ​។ អ្នក​រៀប​ចំ​កម្ម​វិធី​បាន​និយាយ​ថា កម្ម​វិធី​នេះ​គឺ​ជា​កម្ម​វិធី​បាញ់​ទឹក​ដ៏​ធំ​មួយ ដែល​មិន​ត្រឹម​តែ​បាញ់​ទៅ​កាន់​ក្រុម​អ្នកគាំ​ទ្រ ​ដែល​បាន​មក​ទស្សនាផ្ទាល់​នៅ​ទី​​នោះ​ទេ គឺ​ថែម​ទាំងបាញ់​ទាំង​នៅ​លើ​ឆាក ​រួម​ទាំង​តារាចម្រៀង​ផង​ដែរ។ ​ទោះ​យ៉ាងនៅ​ពេល​ដែល ​ទឹកបាញ់​មក​លើ​ឆាកនោះ​ ​​គេ​ឃើញ​ថា​អាវ​យឺត​របស់​តារាចម្រៀងប្រុស​​រូប​នេះ ​គឺ​បាន​ទទឹកជោគ​ព្រម​ទាំង ឆ្លុះ​បញ្ចេញ​សាច់​ដុំ​ បង្អួត​អ្នក​គាំ​ទ្រ​ដែល​កំពុង​តែ ​ឈ​រ​មើល​ផ្ទាល់​នៅ​ទី​នោះ ​ឲ្យ​ជ្រួល​ច្របល់​មិន​តិច​នោះ​ទេ។ លើ​សពី​នោះ​ទៀត នៅ​ពេល​បាន​សម្តែង​បាន​បន្តិច​Ravi ក៏​បាន​ដោះ​អាវ​របស់​គេ​ចេញ បន្ថែម​ទៀត​​បង្ហាញនៅ​សាច់​ដុំ​កង់ៗ​ នៅ​ចំពោះ​មុខ​អ្នក​ទស្សនាផ្ទាល់​ ​រាប់​ម៉ឺន​នាក់នៅ​ទី​នោះ​​ផងដែរ៕
Ravi
Ravi
Ravi នៅក្នុង​ការ​ប្រគុំ​តន្ត្រីទឹក​
Ravi នៅក្នុង​ការ​ប្រគុំ​តន្ត្រីទឹក​
Ravi នៅក្នុង​ការ​ប្រគុំ​តន្ត្រីទឹក​
Ravi នៅក្នុង​ការ​ប្រគុំ​តន្ត្រីទឹក​
Ravi នៅក្នុង​ការ​ប្រគុំ​តន្ត្រីទឹក​