ពិតជាស្រលាញ់សត្វពិតមែន! ស្ត្រីម្នាក់ខំធ្វើការក្រៅម៉ោងជាតួត្លុក ដើម្បីយកប្រាក់ចិញ្ចឹមឆ្មានិងឆ្កែអនាថា

  • អាទិត្យ ២៥ សីហា, ២០១៩ ១៦:២៧
ម៉ាឡេស៊ី៖ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ខំប្រឹងប្រែងធ្វើការក្រៅម៉ោងជាតួត្លុកតាមទីសាធារណៈ ដើម្បីបានប្រាក់យកទៅចិញ្ចឹមសត្វឆ្មាឬឆ្កែអនាថា។ប្រភពបានឲ្យដឹងថា ស្ត្រីឈ្មោះ ណាស៊ីរ៉ា អាយុ ៤២ឆ្នាំ បានតែងខ្លួនជាតួត្លុកនៅថ្ងៃចុងសប្ដាហ៍​ ដើរសម្ដែងតាមទីសាធារណៈ ដើម្បីយកប្រាក់ទៅទិញចំណីឬថ្នាំព្យាបាលសម្រាប់សត្វអនាថា។អ្នកស្រី ណាស៊ីរ៉ា បាននិយាយថា៖
អ្នកស្រី ណាស៊ីរ៉ា
ប្រភពបានបន្ដថា អ្នកស្រី ណាស៊ីរ៉ា មកទល់សព្វថ្ងៃនេះ គាត់មានសត្វឆ្មាចិញ្ចឹមនៅផ្ទះចំនួន៥០ក្បាល។ គាត់ចាប់ផ្ដើមមើលថែទាំសត្វអនាថា អស់​រយៈពេលជាងបួនឆ្នាំមកហើយ។ ជារៀងរាល់សប្ដាហ៍គាត់ត្រូវរកប្រាក់ឲ្យបានចំនួន ៤០០រីងហ្គីត (ប្រមាណ៩៦ដុល្លារអាមេរិក) ទើបអាចផ្គត់ផ្គង់ការចំណាយទៅលើសត្វទាំងនោះបាន។
អ្នកស្រី ណាស៊ីរ៉ា និងឆ្មាអនាថា
អ្នកស្រីបានឲ្យដឹងដែរថា សម្រាប់កូនទាំងបីរបស់គាត់ យកតម្រាប់តាមគាត់គ្រប់ៗគ្នា។ នៅពេលដែលពួកគេប្រទះឃើញសត្វអនាថាណាដែលមានរបួស ពួកគេតែងតែយកមកមើលថែទាំនៅផ្ទះ។ ប្រសិនបើសត្វអនាថាណាងាប់ ពួកគេនឹងយកវាទៅកប់ផងដែរ។
អ្នកស្រី ណាស៊ីរ៉ា និងឆ្មាចិញ្ចឹមនៅផ្ទះ
គួរឲ្យដឹងផងដែរថា អ្នកស្រី ណាស៊ីរ៉ា ត្រូវបានមហាជននៅក្នុងប្រទេសម៉ាឡេស៊ីចាត់ទុកជាប្រជាជនដ៏គំរូម្នាក់ ដែលមនុស្សផ្សេងៗទៀតគួរតែយកគំរូតាម៕
អ្នកស្រី ណាស៊ីរ៉ាជិះម៉ូតូទៅធ្វើការ