Lewandowski ស៊ុត Hat-Trick ជួយ Bayern Munich ទទួលបាន ៣ពិន្ទុលើកដំបូង (មានវីដេអូ)

  • អាទិត្យ ២៥ សីហា, ២០១៩ ១៦:២៨
អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski រកបាន Hat-Trick ក្នុងជំនួសសប្ដាហ៍ទី២ ក្របខណ្ឌ​ Bundesliga ដែល Bayern Munich បានយកឈ្នះ Schalke 04 ក្នុងលទ្ធផល 0-៣។
កីឡាករRobert Lewandowski
នេះគឺជារកបាន ៣ពិន្ទុលើកដំបូងហើយរបស់លោក Niko Kovac ក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ក្រោយជំនួបបើកឆាកម្ចាសជើងឯករដូវកាលមុនបានត្រឹមស្មើជាមួយ Hertha Berlin ២-២ ប៉ុណ្ណោះ។ ៣គ្រាប់របស់ Lewandowski រកបាននៅវគ្គទីមួយ ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ និង២គ្រាប់ទៀតរកក្នុងវគ្គទីពីរ។ នេះជាលើកទី៩ ហើយដែល Lewandowski រកបាន Hat-Trick ក្នុងក្របខណ្ឌ Bundesliga។ ចង់ឃើញថា Hat-Trick កាលពីយប់មិញរបស់ Lewandowski ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖