មិនបានមើលធានាថាស្ដាយក្រោយ!! ខាំ ខ្លានាង កាប់កែងកីឡាករថៃ ដូចកាប់ឪឡឹកចឹង (មានវីដេអូ)

  • ច័ន្ទ ២៦ សីហា, ២០១៩ ០៨:០៨
ភ្នំពេញ៖ ការប្រកួតប្រដាល់ខ្មែរដណ្ដើមប្រាក់លាន របស់សស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ជួរមុខគីឡូស្រាលរបស់កម្ពុជា ខាំ ខ្លានាង បានប្រកួតឈ្នះកីឡាករថៃ មុង ស៊ីតភ្នំថង ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងចុងទឹកទី១។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម។ ចាប់ផ្ដើមក្នុងទឹកទី១ ភ្លាមកីឡាករទាំងពីរបានសម្រុកគ្នាខ្លាំង ដោយសិស្សប្អូនរបស់ បឺត ខាំ កីឡាករ ខាំ ខ្លានាង ព្យាយាមវ៉ៃដៃ ខណៈកីឡាករថៃបានប្រើយុទ្ធសាស្ថ្រទាត់កាត់ ដែលធ្វើឲ្យ ខ្លានាង ពិបាកនឹងចូល។ យ៉ាងណាមិញ នៅចុងទឹកទៅហើយ ខ្លានាង បាយវាយកែងឲ្យកីឡាករថៃសន្លប់ធំ និងត្រូវលោកអាជ្ញាកណ្ដាល រៀម កុសល បញ្ឈប់ការប្រកួតភ្លាមៗ៕ចង់ឃើញថា ខាំ ខ្លានាង កាប់កែងបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖