សាលាអន្តរជាតិអាស៊ាន បើកដំណើរការកម្មវិធីថែទាំ និងអប់រំកុមារតូចៗ ចាប់ពីអាយុ២ឆ្នាំ និងផ្សព្វផ្សាយទម្លាប់ទាំង៧ ក្លាយជាបុគ្គលឆ្នើម

  • ច័ន្ទ ២៦ សីហា, ២០១៩ ០៩:៣៩
ភ្នំពេញ៖ បន្ទាប់ពីមានបទពិសោធន៍ក្នុងវិស័យអប់រំជាច្រើនឆ្នាំ និងបានសង្កេតឃើញថា​ ភាគច្រើននៃឪពុកម្ដាយ ក្នុងពេលបច្ចុប្បន្ន ត្រូវចេញប្រកបអាជីវកម្ម ឬធ្វើការទាំងអស់គ្នា ដែលជាហេតុធ្វើអោយពួកគេ មានការប្រឈមនិងបញ្ហា កង្វះពេលវេលាថែទាំកូនៗតូចៗ ដូចនេះទើបបានជាសាលាអន្តរជាតិអាស៊ាន បានសម្រេចដាក់បើកដំណើរ ការសេវាកម្មអប់រំ​ និងថែទាំកុមារតូចៗ ចាប់ពីអាយុ២ឆ្នាំ ឬ២៤ខែ ជាមួយនឹងការអប់រំ​ ទម្លាប់៧យ៉ាង ក្លាយជាបុគ្គលឆ្នើម ។អ្នកស្រី សូយ សុមានិត នាយិការង សាលាអន្តជាតិអាស៊ាន បានថ្លែងឲ្យដឹង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះថា៖ ឆ្លៀតក្នុងឱកាសជួបជុំ​ ជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស នាឱកាសនោះ លោកស្រី សូយ សុមានិត ក៏ធ្វើការបញ្ជ្រាបដំណើរការ The Leader In Me ដែលទទួលបានសិទ្ធិបង្ហាត់បង្រៀន និងបណ្តុះបណ្តាល ពី Franklin Covey សហរដ្ឋអាមេរិក ដើម្បីទទួលបានការសហការ ពីសំណាក់អាណាព្យាបាលសិស្ស ក្នុងការចូលរួមជំរុញសិស្សានុសិស្ស ឲ្យក្លាយជាបុគ្គលឆ្នើម មានចំណេះជំនាញ និងគោលដៅជីវិតច្បាស់លាស់ ។សូមជម្រាបជូនថា កម្មវិធីថែទាំនិងអប់រំកុមារតូច ចាប់ពីអាយុ២ឆ្នាំ ឬ២៤ ខែនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ទៅដោយ ផ្តោតទៅលើការអប់រំ និងថែទាំកុមារតូចៗ ឲ្យមានការអភិវឌ្ឍទាំងផ្នែកភាសា ស្មារតី ទំនាក់ទំនងសង្គម គំនិតច្នៃប្រឌិត បញ្ញាវាងវៃ កាយសម្បទា និងសុខភាព៕
សាលាអន្តរជាតិអាស៊ាន
សាលាអន្តរជាតិអាស៊ាន
សាលាអន្តរជាតិអាស៊ាន
សាលាអន្តរជាតិអាស៊ាន
សាលាអន្តរជាតិអាស៊ាន
សាលាអន្តរជាតិអាស៊ាន