វីវរហើយ!! ក្រោយជ័យជម្នះយប់មិញ PSG បាត់បង់កំពូលខ្សែប្រយុទ្ធដល់ទៅ ២រូប

  • ច័ន្ទ ២៦ សីហា, ២០១៩ ០៩:៣៧
បារាំង៖ ក្លិប Paris Saint-Germain បានបាត់បង់ខ្សែប្រយុទ្ធ ២រូបគឺ Kylian Mbappe និង Edinson Cavani ទៅក្នុងបញ្ជីរបួសក្រោយប្រកួតឈ្នះ Toulouse ក្នុងលទ្ធផល ៤-០។
កីឡាករ Cavani
Cavani ត្រូវបានប្ដូរចេញភ្លាមៗនៅនាទី ១៤ ខណៈ Mbappe ប្ដូរចេញក្នុងវគ្គទីពីរនៅនាទី ៦៦ ក្រោយមានបញ្ហារបួសភ្លៅ។
Mbappe ប្ដូរចេញភ្លាមៗ
ជាមួយនឹងបញ្ហារបួសកីឡាករ ២រូបខាងលើនេះ បានធ្វើឲ្យអ្នកចាត់ការទូទៅ PSG លោក Thomas Tuchel កំពុងឈឺក្បាល ខណៈខ្សែប្រយុទ្ធជួរមុខមួយរូបទៀត Neymar ក៏មានភាគរយខ្ពស់ខ្លាំងក្នុងការចាកចេញនៅរដូវក្ដៅនេះ។ គួរបញ្ជាក់ផងដែរថា ជ័យជម្នះយប់មិញនេះបានជួយឲ្យ PSG ឡើងឈរចំណាត់ថ្នាក់លេខ ៣ បណ្ដោះអាសន្ន​ បន្ទាប់ពីប្រកួតដំបូងភ្លាត់ចាញ់ Rennes ២-១៕