មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ!

តាម​តួលេខ​របស់​អង្គការសុខភាព​ពិភពលោក (WHO) នៅ​កម្ពុជាក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺស្ទះសរសៃឈាមបេះដូង (គាំង​បេះដូង) ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូងនៃ​មន្ទីរពេទ្យកាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់​ថា បណ្តាល​​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ប្រជាពលរដ្ឋ។១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូងជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរកើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើនដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូងត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដំុឈាម។២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង– តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង
– ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ
– ហត់
– បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ
– ហត់
– អស់​កម្លាំង
– ធីងធោង ឬ​វិល​មុខ។៣- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង– កត្តា​អាយុ
– ជក់បារី
– មាន​ជំងឺ​លើស​ឈាម
– មាន​ជំងឺ​ទឹកនោម​ផ្អែម
– ធាត់​ពេក
– មាន​លើសជាតិ​ខ្លាញ់​ច្រើន
– មិន​ហាត់​ប្រាណ
– ស្ត្រេស
– គ្រួសារ​មាន​ប្រវត្តិ​​មាន​ជំងឺ​​​បេះដូង ឬស្ទះ​សរសៃ​ឈាម​បេះដូង។៤- វិធី​បង្ការ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង– កុំ​ជក់​បារី
– ​លំហាត់​ប្រាណ
– រក្សា​ទម្ងន់
– គ្រប់​គ្រង​ជាតិ​ស្ករ
– គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់
– កម្រិត​ការ​ផឹក​ជាតិ​អាល់​កុល
– ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់
– ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​បេះដូង
– ត្រួត​ពិនិត្យ​សម្ពាធ​ឈាម និង​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម)។ជំងឺ​បេះដូង​ជា​មូលហេតុ​ទី១ ដែល​សម្លាប់​មនុស្ស ដែល​ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ជាង ១៧ លាន​នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​នៅ​លើ​ពិភពលោក។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet