នេះជាចម្លើយ នៅពេលដែលគេសួរMint Chalida ពីរឿងរៀបការ ជាមួយមិត្តប្រុសរបស់នាង Pupaa

ថៃ៖ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​កន្លងទៅ​នេះ តារាសម្តែង​ស្រី​ដែល​មាន​ឈ្មោះ​ល្បីល្បាញ ​ក្នុង​វិស័យ​ខែ្សភាពយន្ត​ថៃMint Chalida ត្រូវ​បាន​អ្នក​កាសែត​សាកសួរ​ពី​គម្រោង ​រៀប​ការ​រវាង​នាង​មិត្ត​ប្រុស​ដែល​បាន​ទាក់ទង​គ្នា អស់​រយៈពេល​៧ឆ្នាំ​មក​ហើយ​នោះ។ យ៉ាង​ណា​ម៉ិញ​នៅ ពេលដែល​សាកសួរ​ដល់​គម្រោង​រៀបការ​នេះMint ក៏​បាន​ហើយ​ភ្លាម​ៗ​ទៅ​វិញ​ផង​ដែរថា ក្នុង​ពេល​ឥឡូវ​នេះ​គឺ​នាង​មិន​ទាន់​មានគម្រោង ​គិត​ដល់​រឿង​រៀបការជាមួយ​មិត្ត​ប្រុស​របស់​នាង​Puppa ​ដូច​ដែល​ពាក្យ​ចរចាម​អារ៉ាម​លេចលឺ​ នៅ​ឡើយ​នោះ​ទេ។ជាក់​ស្តែង​តារាស្រី​រូប​នេះ ​ក៏​បាន​បញ្ជាក់​បន្ថែម​បន្តទៀត​ថា មិត្តរបស់​នាង ព្រម​ទាំង​អ្នក​ដទៃ​ទៀត​ក៏​បាន​ចោទសួរនាង ​ពី​រឿង​រៀបការ​នេះដូច​គ្នាដែរ បន្ទាប់​ពី​ពួកគេបាន​ឃើញ​នៅ ​ព័ត៌​មាន​ចចាមអារ៉ាម​ទាំង​អស់នោះ​។ តែ​ជា​ការ​ពិត​ទៅ​ ពួក​យើង​ទាំងពីរ​នៅ​មិន​ទាន់​ចង់ ​រៀប​ការ​នៅ​ពេល​នេះ​នៅ​ឡើ​យ​ទេ នេះ​បើ​តាមអ្វី​ដែល​Mint បាន​បញ្ជាក់​ប្រាប់​ទៅ​អ្នក​កាសែត​នោះ​៕​
Mint Chalida
Mint Chalida
Mint Chalida
Mint Chalida
Mint Chalida និង​មិត្ត​ប្រុស
Mint Chalida និង​មិត្ត​ប្រុស