David Luiz ជឿថា Arsenal នឹងអាចត្រឡប់ទៅរកអតីតកាល ដើម្បីសម្រេចរឿងមួយនេះ

  • ច័ន្ទ ២៦ សីហា, ២០១៩ ១០:៣៦
អង់គ្លេស៖ កីឡាករ David Luiz ជឿថាក្លិបថ្មីរបស់ខ្លួននឹងមានសមត្ថភាពគ្រប់គ្រាន់ធ្វើឲ្យលេចធ្លោដូចកាលពី Arsenal ក្នុងអតីតកាល ហើយគេបន្ថែមថាគេចង់ជួយ Arsenal ដើម្បីឈ្នះពាន Premier Leauge។
កីឡាករDavid Luiz
ខ្សែការពារវ័យ ៣២ឆ្នាំ ដែលធ្លាប់ឈ្នះពាន Premier League, UEFA Champions League និង FA Cup ជាមួយក្លិបចាស់ Chelsea គិតថា Arsenal អាចនឹងប្រជែងពានបានសម្រាប់រដូវកាលនេះ។
កីឡាករ David Luiz
គួរបញ្ជាក់ផងដែរថា Arsenal កំពុងឈរលេខ ៣ នៅក្នុងតារាងចំណាត់ថ្នាក់ Premier League ក្រោយ ៣ប្រកួត ឈ្នះ២ និងចាញ់១៕