WoW… Pepsi Rewards App ផ្តល់រង្វាន់ កាន់តែភ្ញាក់​ផ្អើលយ៉ាងច្រើនដល់អតិថិជន

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៣:១៥
រាជធានីភ្នំពេញ៖  Pepsi ជាភេសជ្ជៈដែលផ្តល់ភាពសប្បាយរីក​រាយ ដល់អតិថិជន ពិសេសយុវវ័យ បានផ្តល់ការភ្ញាក់ផ្អើល ចំពោះអតិថិជន ដោយការផ្តល់ជូនរង្វាន់ដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់មក តាមរយៈកម្មវិធីPepsi Rewards App ។ដោយកាលពីថ្ងៃទី ២៥ ខែសីហានេះ PEPSI បានប្រកាសការជាផ្លូវការនូវការប្រើប្រាស់កម្មវិធី Pepsi Rewards App​ នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ និងទទួលបានការគាំទ្រយ៉ាងខ្លាំង  ដោយគ្រាន់តែដាក់ដំណើរការការដោនឡោត តាមរយៈ App Store និង​ Google Play ភ្លាម កម្មវិធីនេះទទួលបានអ្នកដោនឡោតជាងរាប់ម៉ឺននាក់ ដោយសារតែកម្មវិធី Pepsi Rewards Appនេះ គឺជាកម្មវិធី​បែបទាន់សម័យ និងអតិថិជនអាចទទួលបានរង្វាន់យ៉ាងងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនទៀត ។ ដោយគ្រាន់តែ អតិថិជន ញ៉ាំភេសជ្ជៈ Pepsi  Pepsi Twist  Mirinda Orange Mirinda Strawberry Mirinda Green Cream និង 7UP រកមើលលេខកូដ១០ខ្ទង់ក្នុងក្រវិលកំប៉ុង ហើយបញ្ចូលទៅក្នុងកម្មវិធី Pepsi Rewards App នោះអតិថិជននឹងឈ្នះបានពិន្ទុជាច្រើន ហើយគ្រប់កំប៉ុងសុទ្ធតែមានពិន្ទុរ និងអតិថិជនអាចយកពិន្ទុទាំងនោះ ប្តូរយកជាសាច់ប្រាក់នៅតាមភ្នាក់ងារWING និង ចាយនៅតាមដៃគូសហការណ៍របស់WING ដែលមានទួទាំងប្រទេស​ជាង ១​ម៉ឺនសាខា។ ក្រៅពីសាច់ប្រាក់អតិថិជន ក៏អាចប្តូរជារង្វាន់ផ្សេងៗដែលមានក្នុង Pepsi Rewards App ។  រឹតតែអស្ចារ្យជាងនេះទៅទៀត គ្រាន់តែដោនឡោត Pepsi Rewards App អតិថិជននឹងអាចចូលការឈ្នះរង្វាន់រង្វាន់រៀងរាល់ខែ​ តាមរយៈការចាប់ឆ្នោត និងប្រកាសលើទំព័រFacebook Pepsi ​។ ដែលរង្វាន់មានដូចជា ម៉ូតូ និងទូរស័ព្ទចែកជូនអតិថិជន Pepsi​។
នៅក្នុងថ្ងៃដដែលនេះដែរ Pepsi ​បានផ្តល់កម្មវិធីរឹតតែ​រំភើប​និងទប់​ចិត្ត​មិនបាន ដោយគ្រាន់តែចូលរួមកម្មបើកដំណើរកម្មវិធី Pepsi Rewards Appនេះសោះក៏មានឈ្នះរង្វាន់ ទូរស័ព្ទដៃ និងរងា្វន់ផ្សេងៗទៀតជាច្រើន។
កម្មវិធី Pepsi Rewards
លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew មានប្រសាសន៍ថា៖
លោក Michael Jensenនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​Cambrew
នាឱកាសដ៏សែនរីករាយនោះ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing ក៏បានលើកឡើងដែរថា៖ 
លោក Manu Rajanនាយកប្រតិបត្តិក្រុមហ៊ុនWing
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា ប្រកបទៅដោយភាពជោគជ័យ
នៅចាំអង្កាល់ទៀត ប្រញាប់ឡើង កុំឲ្យឱកាសដ៏វិសេសវិសាលនេះកន្លងហួស! បបួលមិត្តភក្តិ និងបងប្អូនរបស់អ្នកហើយទាញយកកម្ម Pepsi Rewards App ជាមួយនឹងការជាវភេសជ្ជៈកំប៉ុងចំណុះ៣៣០ម.ល របស់ក្រុមហ៊ុនភេសជ្ជៈអង្គរ ភ្លាមៗ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើសន្ធឹកសន្ធាប់ពីកម្មវិធីដ៏ពិសេសពី Pepsi Rewards App ៕

តារាចម្រៀងចូលរូម លោកថេណា
តារាចម្រៀងចូលរូម កញ្ញា ហ្សាណា
កញ្ញា ហ្សាណា ស្វែងរកអ្នកឈ្នះរង្ចាន់
កម្មវិធី Pepsi Rewards
ភេសជ្ជៈ Pepsi