មួយដៃចូលធុងទឹកពេញ!! ឡៅ ចិត្រា ផ្ដួលកីឡាករថៃត្រឹមទឹកទី២ (មានវីដេអូ)

  • ច័ន្ទ ២៦ សីហា, ២០១៩ ១១:០៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសៅរ័កន្លងទៅ ជួរមុខរបស់កម្ពុជា កីឡាករ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ អេបូរ៉ូត ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី២។
កីឡាករឡៅ ចិត្រា និងកីឡាករថៃអេបូរ៉ូត
គោះជួងចាប់ផ្ដើមទឹកទី១ ភ្លាម សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ ឡៅ ចិត្រា បានចេញអាវុធធ្ងន់ៗវាយទៅលើកីឡាករថៃ ដោយការទាត់ និងម៉ាត់ដៃ។ ដោយរៀបនឹងបញ្ចប់ទឹកទីមួយទៅហើយ ចិត្រា បានវាយឲ្យកីឡាករថៃ អេបូរ៉ូត ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងត្រូវសន្លប់ធំក្នុងទឹកទី២ ដោយការវាយចូលពេញធុងទឹករបស់ ចិត្រា។ចង់ឃើញថា មួយដៃចូលធុងទឹក នោះធ្ងន់កម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖