គ្រូភាសាអង់គ្លេសនៅកូរ៉េ ប្រើប្រជាប្រិយភាព Kang Daniel ធ្វើឲ្យសិស្សរៀនកាន់តែងាយយល់

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ EBS របស់កូរ៉េខាងត្បូង ទើបតែបានចេញផ្សាយពីសាលារៀនមួយ ដែលបានបង្កើតកម្មវិធីសិក្សាថ្មី ដោយប្រើប្រាស់ប្រជាប្រិយភាព តារាចម្រៀង Kpop មកធ្វើជាជំនួយដល់ការសិក្សារបស់សិស្ស។កម្មវិធីសិក្សាថ្មីនេះ ត្រូវបានគេរកឃើញថា ទទួលបានការចូលរួមយ៉ាងច្រើន ពីសិស្សសាលាក្មេងៗ។ ពួកគេមើលទៅចូលចិត្តវិធីរៀន បែបថ្មីនេះយ៉ាងខ្លាំង ហើយម្នាក់ៗទទួលបានពិន្ទុច្រើន គួរឲ្យកត់សម្គាល់ផងដែរ។ វិធីនេះ គឺការដាក់បញ្ចូល Kang Daniel ចូលទៅក្នុងមេរៀន ហើយលើកឧទាហរណ៍ជាក់ស្ដែង ពិពណ៌នាពីតារាប្រុសល្បីឈ្មោះរូបនេះ ដោយផ្ទាល់តែម្ដង។ក្រុមសិស្សានុសិស្ស ក៏ដូចជាគ្រូៗនៅក្នុងសាលា បានថ្លែងអំណរទៅដល់ Kang Daniel សម្រាប់កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក ដែលវាបានក្លាយជា កម្លាំងជម្រុញចិត្ត ធ្វើឲ្យយុវវ័យមួយចំនួនតាំងចិត្ត ខិតខំសិក្សារៀនសូត្រ រហូតប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ៕ ទស្សនារូបភាពខាងក្រោម ៖
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាពKang Daniel
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ