ងួន ចាន់ដេវីត អង្គុយបង្ហូរទឹកភ្នែក ក្រោយឆាក យប់មិញ (មានវីដេអូ)

ភ្នំពេញ៖ លោក ងួន ចាន់ដេវីត  ហៅក្រោថា G Devith ​​ដែលជាតារាចម្រៀងរ៉េប ដ៏ល្បីល្បាញមួយរូប នូវតែអាចឆាបយកបេះដូងពី មិត្តយុវវ័យបាន មិនចេះតិចនាក់នោះទេ ដោយសារតែបទច្រៀងដែលលោកនិពន្ធឡើង មានចង្វាក់ភ្លេង និងអត្ថន័យចាក់ដោត សឹងគ្រប់បទទៅហើយ។លើសពីនេះ មួយរយៈចុងក្រោយនេះ G Devith តែងតែលេចមុខមាត់ តាមឆាកប្រគុំតន្រ្ដីធំៗជាប្រចាំ អមដោយស្ទាយ៍លេងខ្លួនប្លែកៗ ជាមួយនឹងទឹកមុខរីករាយជានិច្ច​​​ មិនដែលស្រពោនម្ដងណាសោះឡើយ។ទន្ទឹមនឹងនេះដែរ ស្រាប់តែ កាលពីយប់មិញ លោក ងួន ចាន់ដេវីដ បែរជាបែកធ្លាយនូវវីដេអូមួយ ដែលកម្រនឹង បានឃើញណាស់។ ក្នុងនោះដែរ រូបគេបាន អង្គុយបង្ហូរទឹកភ្នែក នៅខាងក្រោយឆាក ធ្វើឲ្យហ្វេនៗទាំងអស់ឃើញហើយ មានភាពអាណិតអាសូរ និងបារម្ភពីG Devith យ៉ាងខ្លាំង។តាមពិតទៅ​ ហេតុផលដែលបណ្ដាលឲ្យ តារាចម្រៀងប្រុសនេះ សម្ងំស្រក់ទឹកភ្នែក​ នៅក្រោយឆាក ព្រោះតែ បានស្ដាប់ប្រវត្តិដ៏សែនកម្សត់ ដែលរូបគេបានឆ្លងកាត់ មានទាំងរឿងបរាជ័យ និងត្រូវគេមើលងាយ ទម្រាំឈានទទួលបាន ភាពជោគជ័យដូចសព្វថ្ងៃ គឺមិនងាយស្រួលនោះទេ។ យ៉ាងណាមិញ អ្វីដែលG Devith ខំប្រឹងមកដល់សព្វថ្ងៃនេះ ទទួលបានមកវិញ គឺភាពគាំទ្រយ៉ាងខ្លាំងក្លាពី សំណាក់ហ្វេនៗជាច្រើន នៅចាំគាំទ្រ និងលើកទឹកចិត្ត ដល់រូបលោកជានិច្ច៕ប្រភព៖ Bob Hairចង់ជ្រាបច្បាស់​ ទស្សនាវីដេអូខាងក្រោម៖
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក